រាងកាយមនុស្សយើងគឺជាកន្លែងស្នាក់នៅរបស់បាក់តេរីរាប់លានក្បាល ហើយភាគច្រើនគឺមានក្នុងពបោះវៀន និងមិនបបង្កជាបញ្ហាដល់សុខភាពឡើយ។ តាមពិតទៅ អ្នកវិទ្យាសាស្រ្តបានចាប់ផ្តើមស្វែងយល់ថា បបាក់តេរីខ្លះមានសារៈសំខាន់សម្រាប់សុខភាពរាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីនេះ ការសិក្សាថ្មីបានរកឃើញថា បាក់តេរីទាំងនេះប្រហែលជាមានប្រយោជន៍ច្រើនសម្រាប់ខួរក្បាលមនុស្សយើង។
ប្រូបាយអូទិចគឺជាបាក់តេរីមានជីវិត។ នៅពេលអ្នកញ៉ាំវាបានគ្រប់គ្រាន់ វានឹងផ្តល់ប្រយោជន៍ដល់សុខភាពជាពិសេស។ អ្វីដែលសំខាន់នោះគឺថា បាក់តេរីអំបូលប្រភេទ ប្រូបាយអូទិច ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញថាមានប្រយោជន៍សម្រាប់សុខភាព។ សម្រាប់ក្រុមហ៊ុនថ្នាំ និងអាហារជាច្រើនបានចាប់ផ្តើមនិយាយថា វាមានប្រយោជន៍ដល់សុខភាពដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អំណះអំណាងបែបវិទ្យាសាស្រ្តថ្មីជាច្រើនបានបង្ហាញថា បាក់តេរីខ្លះគឺមានប្រយោជន៍ចំពោះសុខភាពមនុស្សយើងពិតប្រាកដតែម្តង។
អ្នកស្រាវជ្រាវបានណែនាំថា ប្រូបាយអូទិចប្រហែលជាមានប្រយោជន៍ចំពោះអ្នកជំងឺជាច្រើនដូចជា ចង្កោមរោគសញ្ញារលាកពោះវៀន តាអក រលាកស្បែក លើសកូឡេស្តេរ៉ុល និងជំងឺថ្លើម។ ប្រូបាយអូទិចភាគច្រើនជាប្រភេទបាក់តេរី Lactobacillus និង Bifidobacteria។ ដូច្នេះតើវាមានទំនាក់ទំនងអ្វីខ្លះជាមួយខួរក្បាល។
ពោះវៀន និងខួរក្បាលមានទំនាក់ទំនងគ្នាទាំងរាងកាយ និងសារធាតុគីមី។ ការប្រែប្រួលក្នុងពោះវៀនសុទ្ធតែអាចប៉ះពាល់ដល់ខួរក្បាលទាមងអស់។ សរសៃប្រសាទ Vagus គឺជាសរសៃដ៏ធំមួយក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលបញ្ចូនសញ្ញារវាងពោះវៀន និងខយរក្បាល។ ខួរក្បាល និងពោះវៀនក៏ធ្វើទំនាក់ទំនងគ្នាតាមរយៈបាក់តេរីក្នុងពោះវៀន ដែលផលិតជាម៉ូលេគុលជាច្រើនសម្រាប់ដឹកនាំព័ត៌មានទៅខួរក្បាល។
តាមការប៉ាន់ស្មានបានឲ្យដឹងថា មនុស្សយើងមានកោសិកាប្រហែល ៣០ Trillion កោសិកា និងបាក់តេរីមាន ៤០ Trillion ក្បាល។ មានន័យថា កោសិកាមនុស្សយើងមានចំនួនតិចជាងបាក់តេរីទៅទៀត។ រាល់បាក់តេរីនីមួយៗអាចផលិតជាសារធាតុខុសៗគ្នាដែលអាចមានឥទ្ធិពលទៅលើខួរក្បាល រួមមាន អាស៊ីតខ្លាញ់ចង្វាក់ខ្លី សារធាតុចម្លងសរសៃប្រសាទ និងអាស៊ីតអាមីណេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បាក់តេរីក្នុងពោះវៀនក៏មានឥទ្ធិពលចំពោះខួរក្បាល និងប្រព័ន្ធសរសៃប្រសាទកណ្តាល តាមរយៈការគ្រប់គ្រងការរលាក និងការផលិតរបស់អ័រម៉ូន៕