អង្គការសុខភាពពិភពលោកបានបង្កើតក្រុមរបស់ខ្លួនជាមួយនឹងកម្មវិធីបណ្តាញសង្គម TikTok ដើម្បីជំរុញដល់អ្នកប្រើប្រាស់អាចយល់ដឹងអំពីវីរុសកូវីដកាន់តែច្បាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សូមបញ្ជាក់ថា កន្លងមកមានការបង្កើតវីរុសទាក់ទងនឹងព័ត៌មានវីរុសកូវីដនេះច្រើន តែបែរជារឿងមិនត្រឹមត្រូវទៅវិញ។
គន្លឹះសុវត្ថិភាពរបស់អង្គកាសុខភាពពិភពលោកចំពោះវីរុសកូវីដ១៩
ភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិបានបញ្ចេញវីដេអូ TikTok ចំនួនពីរ ដោយមួយ និយាយអំពីគន្លឹះបង្ការវីរុសនេះ ខណៈពេលដែលវីដេអូមួយទៀតបញ្ជាក់អំពីការប្រើប្រាស់ម៉ាសបិតមុខយ៉ាងច្បាស់លាស់។ គាត់បានសរសេរលើបណ្តាញសង្គមនេះជាលើកដំបូងថា “យើងកំពុងតែចូលរួមកម្មវិធី TikTok ដើម្បីផ្តល់នូវការជឿជាក់ និងដំបូន្មានផ្នែកសុខភាពសាធារណៈ ដោយការផូសដំបូងរបស់យើងនិយាយអំពពីរបៀបការបារខ្លួនពីវីរុសកូវីដ១៩។ ក្នុងវីដេអូរបស់អង្គការនេះ Benedetta Allegranzi ដែលជាអ្នកដឹកនាំបច្ចេកទេសនៃការបង្កាការ និងគ្រប់គ្រងរោគឆ្លង អាចត្រូវបានឃើញថា មានការពន្យល់ពីរបៀបដែលមនុស្សយើងអាចបង្ការ ឬបន្ថយការរាលដាលវីរុសនេះតាមរយៈការសម្របខ្លួនដោយវិធីជាច្រើនដូចជា ឧស្សាហ៍លាងសម្អាតដៃ និងក្អកមានការបាត់ខ្ទប់មាត់ត្រឹមត្រូវ។ គាត់ក៏បានសុំឲ្យអ្នកមើល ចូលទៅកាន់គេហទំព័របន្ថែមទៀតដើម្បីទទួលបានប្រភព និងព័ត៌មានកាន់តែច្បាស់អំពីវីរុសកូវីដថ្មីនេះ។
អង្គការនេះក៏បានបង្ហំវីដេអូទីពីរមួយផ្សេងទៀតដែលបញ្ជាក់អំពពីការពាក់ម៉ាសនៅមុខដែលត្រឹមត្រូវថ្វីបើភ្នាក់ងារខាងលើមិនបានលើកទឹកចិត្តឲ្យមនុស្សយើងទៅខាងក្រៅដើម្បីទិញម៉ាសទេ។
អាការៈនៃការបង្ករោគដោយវីរុសកូវីដ ១៩
អាការៈនៃវីរុសកូវីដដែលកើតឡើងញឹកញាបប់បំផុតនោះគឺការក្តៅខ្លួន ស្ងួតមាត់ និងពិបាកដកដង្ហើម។ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អញនកជំងឺភាគច្រើន (ប្រហែល ៨០ភាគរយ) គឺមានអាការៈតិចតួចទេ។ ខណៈពេលដែល១៤ភាគរយមានអាការៈធ្ងន់ធ្ងរ និង ៥ភាគរយគឺធ្ងន់ធ្ងរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈពេលដែលមិនមានការព្យាបាលណាមួយច្បាស់លាស់ទៅលើវីរុសថ្មីនេះ ការសម្របខ្លួនទៅតាមការអនុវត្តអនាម័យផ្ទាល់ខ្លួនល្អ និងចៀសវាងការប៉ះពាល់នឹងអ្នកមានជំងឺ អាចជួយបន្ថយការប្រឈមនឹងការឆ្លងជំងឺផ្លូវដង្ហើមដែលគ្រោះថ្នាក់ដល់អាយុជីវិតនេះបាន៕