Join with Health.com.kh on Telegram

ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈធម្មជាតិមួយចំនួនដែលជួយបង្កើនចលនាពោះវៀនទប់ស្កាត់អាការៈទល់លាមក ៖

១. ទឹកផ្លែប៉ោមស្រស់

នេះក៏ព្រោះតែផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងសារធាតុ Sorbitol ដែលជួយបន្ទន់លាមក ព្រមទាំងធ្វើអោយមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទន់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។

២. ទឹកផ្លែឪឡឹកស្រស់

ជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ នោះក៏ព្រោះតែឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបណ្ដាលអោយទល់លាមកទៀតផង។

៣. ទឹកក្រូចឆ្មារ

អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង រួចទទួលទានភេសជ្ជៈនេះដើម្បីធ្វើឲ្យការរំលាយអាហារកាន់តែប្រសើរ​​​និងសកម្ម។

៤. ទឹក

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។

៥. ទឹកទំពាំងបាយជូរស្រស់

ទំពាំងបាយជូរជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។

៦. តែរុក្ខជាតិ

តែផ្កា Chamomile និងខ្ញីក្រៀម គឺប្រសើរណាស់សម្រាប់ដោះស្រាយបញ្ហាឈឺពោះ ចង្អោរចង់ក្អួត និងទល់លាមក។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកឆុងតែនេះសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទីសិន សឹមទទួលទាន។

៧. ទឹកគ្រាប់ជី

គ្រាប់ជីជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយសម្រួលការរំលាយអាហារទប់ស្កាត់និងដោះស្រាយបញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។

៨. ទឹកម្រះស្រស់

ទឹកម្រះស្រស់មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលសម្រួលដល់ដំណើរការនៃការរំលាយអាហារអោយកាន់តែមានលក្ខណៈប្រសើរឡើង និងទប់ស្កាត់បញ្ហាទល់លាមក។ ដូច្នេះចូរព្យាយាមទទួលទានទឹកម្រះស្រស់មួយកែវជាប្រចាំ។

៩. ទឹកម្នាស់ស្រស់

ទឹកផ្លែម្នាស់មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលជួយទប់ស្កាត់និងដោះស្រាយអាការៈទល់លាមកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លើសពីនេះទៅទៀត សារធាតុ bromelain ក្នុងម្នាស់ក៏ជួយបំបែកប្រូតេអ៊ីននិងមានប្រយោជន៍ក្នុងការរំលាយអាហារបានត្រឹមត្រូវផងដែរ៕