ប្រសិនជាអ្នកចង់ឲ្យអាពាហ៍ពិពាហ៍អ្នកអាចដើរបានទៅមុខដោយគ្មានរឿងអ្វីកើតឡើង អ្នកត្រូវតែយល់ច្បាស់ពីរូបមន្តនៃអាពាហ៍ពិពាហ៍នេះជាមុនសិន នោះអ្នកនឹងអាចរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវរៀងៗខ្លួន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រូបមន្តទី១ ៖ ចេះអត់អោនឲ្យគ្នា
ការចេះអត់អោន និងចេះយល់អធ្យាស្រ័យឲ្យគ្នាគឺជារឿងដែលសំខាន់ណាស់ក្នុងជីវិតអាពាហ៍ពិពាហ៍ មានតែវាទេដែលអាចធ្វើឲ្យអ្នកទាំងពីរមិនដើរដល់ដំណាក់កាលលេងលែសគ្នាក្រោយពេលដែលមានទំនាស់ជាមួយគ្នា។
រូបមន្តទី២ ៖ មិនបង្ខំគ្នា
មានន័យថានៅពេលដែលស្វាមី ឬភរិយាអ្នកមិនចង់ធ្វើអ្វីមួយ អ្នកមិនត្រូវបង្ខំឡើយ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាបាន ហើយមិនត្រូវគ្នា។
រូបមន្តទី៣ ៖ មិននិយាយធ្ងន់ៗដាក់គ្នា
ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ដោយមិនត្រូវប្រើពាក្យធ្ងន់ៗដើម្បីនិយាយដាក់គ្នាឡើយ ព្រោះវាអាចប៉ះពាល់ដល់ផ្លូវចិត្តអ្នកទាំងពីរយ៉ាងងាយ។
រូបមន្តទី៤ ៖ ត្រូវតែចេះពិភាក្សា មិនត្រូវរើសអើងច្រើន
ការចេះពិភាក្សាគឺជារឿងដែលចាំបាច់ដែលគ្រួសារនីមួយៗគួរតែធ្វើ ព្រោះវាអាចជួយអ្នកកាត់បន្ថយអត្រានៃការឈ្លោះប្រកែកគ្នាច្រើន ថែមទាំងអាចជួយអ្នកទាំងពីរឲ្យមានមនោសញ្ចេតនាល្អជាមួយគ្នាទៀតផង តែបើអ្នកតែងតែរើសអើងពីសកម្មភាពរបស់គ្នាទៅវិញទៅមក នោះអាពាហ៍ពិពាហ៍អ្នកនឹងប្រឈមមុខនឹងរឿងជាច្រើន។
រូបមន្តទី៥ ៖ មិនត្រូវនិយាយពាក្យថាលេងលែស
មិនខ្វល់ថាអ្នកមិនត្រូវគ្នាយ៉ាងណាទេ អ្នកគឺមិនត្រូវនិយាយពាក្យថាលេងលែសគ្នាដោយងាយឡើយ ព្រោះវាអាចនឹងកើតឡើងនៅថ្ងៃណាមួយបានប្រសិនជាអ្នកតែងតែនិយាយពាក្យទាំងនេះ។
រូបមន្តទី៦ ៖ ផ្ទះគឺជាកន្លែងដែលពោរពេញទៅដោយក្តីស្រឡាញ់
អ្នកត្រូវតែគិតថាផ្ទះគឺជាកន្លែងដែលពោរពេញទៅដោយក្តីស្រឡាញ់ ហើយត្រូវតែធ្វើវាឲ្យក្លាយជាកន្លែងបែបនោះមែន ទើបនៅពេលដែលអ្នកមានរឿង អ្នកនឹកឃើញផ្ទះ ហើយមិនដើរចោលផ្ទះដែលអាចធ្វើឲ្យអ្នកទាំងពីរមិនឈ្លោះគ្នាយូរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)