ហេតុអ្វីបានជាក្មេងស្រីត្រូវលេងកីឡាដែរ? ដើម្បីការសប្បាយ ឬយ៉ាងណា? អាចថាអ៊ីចឹងក៏បានដែរ ប៉ុន្តែវាមានហេតុផលច្រើនជាងសប្បាយទៅទៀត។ តាមពិតទៅ យ៉ាងហោចណាស់ មានហេតុផល ៥យ៉ាងដែលក្មេងស្រីគួរលេងកីឡា។ ណាមួយ ក្មេងសីដែលលេងកីឡាច្រើនតែមានរូបរាងសមសួនតែម្តង។ 

ក្មេងស្រីដែលលេងកីឡាមានការរៀនសូត្រនៅសាលាល្អ

អ្នកប្រហែលជាគិតថា កីឡាអត្តពលកម្មនឹងទាញយកពេលវេលាសិក្សារបស់អ្នកទាំងអស់ហើយ។ ប៉ុន្តែ ការស្រាវជ្រាវបានបង្ហាញថា ក្មេងដែលលេងកីឡាគឺធ្វើការងាររៀនសូត្រនៅសាលាបានល្អជាងអ្នកដែលមិនលេងកីឡា។ ការហាត់ប្រាណនឹងពង្រឹងដល់ការរៀនសូត្រ ការចងចាំ និងការផ្ចង់អារម្មណ៍ ដែលរឿងនេះអាចផ្តល់ឲ្យស្រ្តីមានភាពសកម្មក្នុងសាលារៀនផង។ 

ក្មេងស្រីដែលលេងកីឡាអាចរៀនសូត្រពីការធ្វើការងារជាក្រុម និងជំនាញបង្កើតគោលដៅ

កីឡាបង្រៀនមនុស្សពីជំនាញដែលមានតម្លៃក្នុងជីវិត។ នៅពេលអ្នកធ្វើការជាមួយគ្រូបង្ហាត់ និងមិត្តរួមក្រុម ដើម្បីឈ្នះក្នុងគីឡា អ្នកកំពុងតែរៀននូវរបៀបដើម្បីទទួលបានជោគជ័យហើយ។ ជំនាញទាំងនោះនឹងផ្តល់ឲ្យអ្នកធ្វើការកាន់តែល្អក្នុងជីវិតគ្រួសារ និងការងាររៀនសូត្រ។ 

កីឡាផ្តល់ផលល្អសម្រាប់សុខភាពស្រ្តី

ក្រៅពីមានរូបរាងសមសួន និងរក្សាទម្ងន់ឲ្យមានសុខភាពល្អ ក្មេងស្រីដែលលេងក៏ឡាក៏មិនងាយនឹងជក់បារីដែរ។ ក្រោយមកទៀត ក្មេងស្រីដែលហាត់ប្រាណក៏ទំនងជាមិនសូវមានជំងឺមហារីកសុដន់ ឬពុកឆ្អឹងដែរ។ 

លេងកីឡាគឺបង្កើនការមានទំនុកចិត្តលើខ្លួនឯង

ក្មេងស្រីដែលលេងកីឡានឹងមានអារម្មណ៍កាន់តែល្អចំពោះខ្លួនឯង។ ហេតុអ្វីទៅ? ព្រោះវាបង្កើតនូវទំនុកចិត្តនៅពេលអ្នកដឹងថាអ្នកអាចអនុវត្តបាន ពង្រឹងបាន និងសម្រេចគោលបំណងខ្លួនឯងបាន។ កីឡាក៏ជាសកម្មភាពដែលធ្វើឲ្យមានអារម្មណ៍ល្អដែរ ព្រោះវាជួយឲ្យក្មេងស្រីមានរូបរាងស្អាត រក្សាទម្ងន់ឲ្យមានសុខភាពល្អ និងសាងមិត្តភាពថ្មីៗទៀត។ 

ហាត់ប្រានកាត់បន្ថយសម្ពាធ

ការលេងកីឡាអាចបន្ថយស្រ្តេស និងជួយឲ្យអ្នកមានអារម្មណ៍កាន់តែរីករាយបន្តិចទៀត។ សារធាតុគីមីចេញពីខួរក្បាលនឹងបញ្ចេញក្នុងពេលហាត់ប្រាណ ដើម្បីពង្រឹងដល់អារម្មណ៍ល្អរបស់គេ។ មិត្តភក្តិគឺជារបស់ជួយសម្រួលអារម្មណ៍មួយផ្សេងទៀត។ ហើយការដែលហាត់ប្រាណ ឬលេងកីឡាជាក្រុមនឹងបង្កើតនូវចំណងដ៏តឹងមួយរវាងមិត្តភក្តិផងដែរ។ វាគឺជារឿងល្អមួយដែលដឹងថា មិត្តរួមក្រុមរបស់អ្នកនឹងជួយគាំទ្រអ្នកគ្រប់ពេល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង