ពិតណាស់ក្មេងៗភាគច្រើនចូលចិត្តទទួលទានអាហារនិងភេសជ្ជៈផ្អែមៗដែលនេះមិនល្អសោះឡើយចំពោះសុខភាពពួកគេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានស្ករច្រើនមិនត្រឹមតែបង្កបញ្ហាពុកធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមនិងធាត់ជ្រុលផងដែរ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗកាត់បន្ថយស្ករពីក្នុងរបបអាហារក្មេង ៖
១. កាត់បន្ថយភេសជ្ជៈផ្អែមៗ
ក្មេងៗចូលចិត្តភេសជ្ជៈកំប៉ុង ទឹកផ្លែឈើដប និងភេសជ្ជៈផ្អែមៗផ្សេងទៀតដែលមានផ្ទុកជាតិស្ករខ្ពស់។ ដូច្នេះចូរព្យាយាមកាត់បន្ថយភេសជ្ជៈទាំងនេះដោយឱ្យពួកគេទទួលទានផ្លែឈើ ឬទឹកផ្លែឈើដែលច្របាច់កិនស្រស់ៗជំនួសវិញ។ ទឹកធម្មតានិងទឹកដោះគោក៏ជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់សុខភាពក្មេងផងដែរ។
២. កាត់បន្ថយការទទួលទានអាហារនៅក្រៅ
ការទទួលទាននៅក្រៅអាចជាទម្លាប់មួយពិសេសនៅពេលអ្នករវល់ ឬទិញអាហារពីខាងក្រៅមកទទួលទាន។ ទោះជាយ៉ាងណាភាគច្រើននៃអាហារខាងក្រៅ គឺមានផ្ទុកជាតិស្ករខ្ពស់។ ដើម្បីជាការប្រសើរចូរព្យាយាមចម្អិនអាហារដោយខ្លួនឯងនៅផ្ទះជំនួសវិញ។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកអាចគ្រប់គ្រងលើគ្រឿងផ្សំដែលប្រើប្រាស់បានយ៉ាងងាយ។
៣. ជ្រើសរើសយ៉ាអួរជាអាហារសម្រន់
វិធីដ៏ងាយបំផុតមួយទៀតដើម្បីកាត់បន្ថយបរិមាណស្ករពីរបបអាហារកូនរបស់អ្នក គឺឱ្យពួកគេទទួលទានយ៉ាអួរជាអាហារសម្រន់។ ទោះជាយ៉ាងណាចូរជ្រើសរើសយ៉ាអួរដែលមានជាតិស្ករទាប។
៤. អប់រំពួកគេ
វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយដែលក្នុងការអប់រំនិងប្រាប់ក្មេងៗពីផលប៉ះពាល់នៃការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើន។
៥. រួមបញ្ចូលបន្លែនិងផ្លែឈើកាន់តែច្រើន
ចូរព្យាយាមរួមបញ្ចូលបន្លែនិងផ្លែឈើឱ្យច្រើនជាងមុនក្នុងរបបអាហារ។ ហើយវាមិនត្រឹមតែកូនរបស់អ្នកប៉ុណ្ណោះទេដែលទទួលទាន ប៉ុន្តែអ្នកក៏គួរញាំដូចគ្នា។ ដឹងទេថាអ្នក គឺជាគំរូដល់កូនសម្រាប់គ្រប់រឿងសូម្បីតែទម្លាប់នៃការទទួលទាន៕