ការទៅឲ្យពេទ្យធ្មេញពិនិត្យជាទៀងទាត់ក្នុងពេលមានផ្ទៃពោះគឺជារឿងល្អមួយសម្រាបស្រ្តីភាគច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំគន្លឹះអនាម័យមាត់ធ្មេញខ្លះៗសម្រាប់ស្រ្តីមានផ្ទៃពោះ៖
- ដុសសម្អាតធ្មេញមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័អូរ៉ាយ
- ចូរប្រើអំបោះសម្អាតចន្លោះធ្មេញដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងហោចណាស់ម្តងជារៀងរាល់ថ្ងៃ
- កាត់បន្ថយការញ៉ាំអាហារសម្រន់ និងញ៉ាំតែអាហារផ្តល់សុខភាព របបអាហារមានតុល្យភាព
- ចូរពិចារណាប្រើប្រាស់វិធីសម្អាតមាត់ដោយប្រើផលិតផលសម្លាប់មេរោគបើសិនជាទន្តពេទ្យបានណែនាំហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកមានបញ្ហាចាញ់កូនហើយ ចូរលាងសម្អាតមាត់ជាមួយនឹងម្សៅធ្វើនំនិងទឹកមួយស្លាបព្រាកាហ្វេ៕