ការតមអាហារពេលព្រឹកនឹងមិនគ្រាន់តែប៉ះពាល់ដល់ការសម្រកទម្ងន់មិនជោគជ័យទេ តែវាក៏ធ្វើឲ្យមានបញ្ហាដល់សុខភាពច្រើនទៀតដែរដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសម្ពាធឈាម និងលើសកូឡេស្តេរ៉ុល ព្រមទាំងផ្លូវចិត្តមិនល្អទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារពេលព្រឹកដែលមានជីវជាតិនឹងធ្វើឲ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរជាងធម្មតាខណៈពេលដែលផ្តល់ថាមពលដល់រាងកាយ និងខួរក្បាលធ្វើការបានពេញមួយថ្ងៃ។
ការញ៉ាំអាហារពេលព្រឹកដែលមិនត្រឹមត្រូវអាចធ្វើឲ្យមានបញ្ហាកាន់តែខ្លាំងជាងតមអាហារពេលព្រឹកទៅទៀត។ អាហារពេលព្រឹកដែលផ្តល់សុខភាពគួរតែមានប្រូតេអ៊ីន ជាតិសរសៃ គ្រាប់ធញ្ញជាតិ និងខ្លាញ់ល្អសម្រាប់ផ្តល់ជាថាមពល ធ្វើឲ្យមានអារម្មណ៍ឆ្អែតដល់ថ្ងៃត្រង់ទៀត។ ដូច្នេះខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអាហារពេលព្រឹកល្អបំផុតដែលអ្នកគួរតែញ៉ាំពេលព្រឹក៖
ស៊ុត
ស៊ុតស្ងោ ឬស៊ុតក្រឡុកគឺជាជម្រើសអាហារពេលព្រឹកដ៏ឆ្លាតវ៉ៃមួយ។ វាជាអាហារដែលផ្តល់សុខភាពបំផុតលើផែនដីយើងនេះ ហើយក៏ជាអាហារអាចញ៉ាំបានគ្រប់វ័យដែរ។ ស៊ុតជាប្រភពនៃប្រូតេអ៊ីនដ៏ច្រើន មានន័យថា រាងកាយអាចបឺតស្រូប និងប្រើប្រាស់ប្រូតេអ៊ីនពីស៊ុតនេះបានងាយជាងអាហារផ្សេងទៀត។ ការសិក្សាបានបបង្ហាញថា ប្រូតេអ៊ីនមានគុណភាពខ្ពស់ក្នុងស៊ុតជំរុញដល់អារម្មណ៍ឆ្អែត ញ៉ាំកាន់តែតិច និងសម្រកទម្ងន់ទៀត។ ស៊ុតផ្នែកកណ្តាលគឺជាប្រភពធម្មជាតិមួយនៃសារធាតុកូលីន ហើយក៏ជាជីវជាតិដ៏សំខាន់សម្រាប់ខួរក្បាល និងថ្លើមផងដែរ។ បើយើងនិយាយផ្ទុយពីជំនឿសព្វថ្ងៃនោះគឺថា ការញ៉ាំស៊ុតមិនធ្វើឲ្យលើសកូឡេស្តេរ៉ុលអាក្រក់ទេ ទៅះបីជាវាមានកូឡេស្តេរ៉ុលច្រើនក៏ដោយ។ តាមពិតទៅ សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា ការញ៉ាំស៊ុតពីរគ្រាបប់រាល់ថ្ងៃ អាចជួយទ្រទ្រង់ដល់របបអាហារផ្តល់សុខភាពបេះដូងបាន។
ផ្លែបឺរី
ថ្វីបើផ្លែឈើប្រភេទនេះមិនសូវសម្បូរក្នុងស្រុកយើងក៏ដោយ តែការបន្ថែមផ្លែបឺរីមួយកូនចានចង្កឹះ មិនថា បឺរីពណ៌ខៀវ រ៉ាសបឺរី ស្ត្របឺរី និងបឺរីពណ៌ខ្មៅទេ សុទ្ធតែអាចមានប្រយោជន៍ដល់សុខភាពទាំងអស់សម្រាប់ញ៉ាំជាអាហារពេលព្រឹក។ វាមានជាតិសរសៃនិងអង់ទីអុកស៊ីដង់ខ្ពពស់ ដែលអាចបង្កើនសុខភាពបេះដូង ពង្រឹងដល់ការចងចាំ សម្រួលដល់ការរំលាយអាហារ និងជួយសម្រកទម្ងន់បានយ៉ាងល្អ
គ្រាប់ធញ្ញជាតិ
អាហារសម្បូរជីវជាតិមយយនេះមានរសជាតិឆ្អាញ់ ហើយញ៉ាំឆ្អែតល្អទៀត ដូច្នេះវាពិតជាអាចជួយបង្ការការឡើងទម្ងន់បាន។ ថ្វីបើគ្រាប់ធញ្ញជាតិមានជាតិខ្លាញ់ និងកាឡូរីខ្ពស់មែនក៏ដោយ តែវានឹងមិនធ្វើឲ្យអ្នកធាត់ឡើងបើសិនជាញ៉ាំក្នុងកម្រិតមធ្យម ព្រោះរាងកាយនឹងមិនបឺតស្រូបជាតិខ្លាញ់ចេញពីគ្រាប់ធញ្ញជាតិទាំងអស់ឡើយ។ ក្រៅពីនេះ ជាតិខ្លាញ់ក្នុងគ្រាប់ធញ្ញជាតិភាគច្រើនជាខ្លាញ់ល្អ ដែលអាចបញ្ចុះកូឡេស្តេរ៉ុលបានបបើសិនជាញ៉ាំវាជំនួសខ្លាញ់ Saturated Fats ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្រាវជ្រាវបានណែនាំថា ការញ៉ាំគ្រាប់ធញ្ញជាតិអាចជួយរក្សាសុខភាពបេះដូង និងពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ដូច្នេះវាពិតជាអាហារបន្ថែមដ៏អស្ចារ្យសម្រាប់អាហារពេលព្រឹក៕