ដោយសារតែវិរុសកូវីដ១៩បានរាលដាលពេញពិភពលោកហើយ តែវានៅតែមិនទាន់មានលក្ខណៈវិទ្យាសាស្រ្តណាមួយបញ្ជាក់ថា អាចបង្កទុក្ខទោសបែបណាលើស្រ្តីមានផ្ទៃពោះនៅឡើយទេ នេះបើយោងទៅតាមភ្នាក់ងារអាមេរិក របស់ CDC ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីមានផ្ទៃពោះដែលធ្លាប់មានការផ្លាស់ប្តូរប្រ័ពន្ធភាពស៊ាំ និងរាងកាយ គឺងាយនឹងធ្វើឲ្យពួពកគេងាយនឹងរងការឆ្លងពីការបង្ករោគដោយវីរុសនៅផ្លូវដង្ហើមណាស់ ហើយរឿងនេះរួមមានទាំងវីរុសកូវីដ ១៩ទៀត។
សារព័ត៌មាន Fox News បានដាក់បម្រាមថា “ស្រ្តីមានផ្ទៃពោះក៏ប្រហែលជាប្រឈមនឹងជំងឺធ្ងន់ធ្ងរ ឬស្លាប់ដោយសារតែជំងឺដែរបើប្រៀបធៀបនឹងអត្រាប្រជាជនទូទៅក្នុងការចម្លងការបង្ករោគដោយវីរុសកូវីដនេះ ដែលវារួមមានទាំងជំងឺសារ និងចង្កោមរោគសញ្ញាជំងឺរលាកផ្លូវដង្ហើមមជ្ឈឹមបូពា ព្រមទាំងជំងឺផ្តាសាយធំទៀត”។
អ្វីដែលពិសេសនោះគឺថា នៅសហរដ្ឋអាមេរិក អត្រានៃការបង្ករោគដោយវីរុសកូវីដមានលក្ខណទាបនៅឡើយទេ ប៉ុន្តែស្រ្តីមានផ្ទៃពោះគួរតែមានការប្រុងប្រយ័ត្នបន្ថែមទៀតតាមរយៈការលាងសម្អាតដៃជាញឹកញាប់ និងចៀសវាងប៉ះពាល់អ្នកមានជំងឺ។ យ៉ាងណាមិញ អាការៈរបស់ជំងឺដូចជា ពិបាកដកដង្ហើម ក្អក និងក្តៅខ្លួន អាចជារឿងគ្រោះថ្នាក់សម្រាប់ស្រ្តីមានផ្ទៃពោះ។
យោងទៅតាម CDC បានឲ្យដឹងថា ការក្តៅខ្លួនខ្លាំងក្នុងរយៈពេលបីខែដំបូងនៃការមានផ្ទៃពោះអាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការសម្រាលកូនមកខូចអវៈយវៈបាន។ យ៉ាងណាមិញ ក្នុងប្រទេសចិន មានសេចក្តីរាយការណ៍មួយចំនួនបបញ្ជាក់ថា មានការចម្លងវីរុសកូវីដពពីម្តាយមានផ្ទៃពពោះទៅកូនហើយ ប៉ុន្តែការទទួលស្គាល់ថាវាមានលក្ខណៈដូចគ្នានោះគឺស្ថិតក្នុងការខ្វែងគំនិតគ្នានៅឡើយទេ។
CDC បានថ្លែងថា បាតុភូតមួយនេះនៅតែមិនទាន់មានការយល់ច្បាស់នៅឡើយទេ ប៉ុន្តែយោងទៅតាមករណីតូចៗបានឲ្យដឹងថា មេរោគមិនបានរកឃើញក្នុងទឹកដោះម្តាយ ឬទឹកភ្លោះឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏នៅតែខ្វះនូវព័ត៌មានដែលបញ្ជាក់ថា ការបង្ករោគដោយវីរុសកូវីដនាំឲ្យមានផលវិបាករយៈពេលយូរលើទារកកើតពីម្តាយមានជំងឺនៅឡើយ។ មួយវិញទៀត ទារកដែលកើតពីម្តាយដែលមានផ្ទុកជំងឺគួរតែដាក់ឲ្យនៅដាច់ដោយឡែកពីគេដដែល៕