កាលពីថ្ងៃអាទិត្យមុននេះ អង្គការសុខភាពពិភពលោកបានប្រាប់ដល់ប្រទេសទាំងអស់ឲ្យត្រៀមខ្លួនដើម្បីថែរក្សាអ្នកជំងឺធ្ងន់ៗដោយសារវីរុសកូវីដ១៩ តាមរយៈការបង្កើនការរក្សាទុកម៉ាស៊ីនជំនួយផ្លូវដង្ហើម ឬហៅថា Ventilators។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភ្នាក់ងារសុខាភិបាល អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ចំពោះរបាយការណ៍ស្ថានភាពចុងក្រោយបំផុតទៅលើវីរុសកូវីដ១៩ ថា “ការព្យាបាលដោយអុកស៊ីសែនគឺជាការព្យាបាលដ៏សំខាន់មួយសម្រាប់អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ ប្រទេសទាំងអស់គួរតែខិតខំយ៉ាងខ្លាំងដើម្បីមានប្រើម៉ាស៊ីនវាស់ចង្វាក់ជីពចរ និងអុកស៊ីសែន។ សូមបញ្ជាក់ថា នៅទូទាំងពិភពលោកយើងសព្វថ្ងៃនេះមានអ្នកស្លាប់ដោយសារតែវីរុសកូវីដ ១៩នេះកើនជិតដល់ ៣០០០នាក់ហើយ ខណៈពេលដែលចំនួនអ្នកផ្ទុកជំងឺនេះកើនដល់ ៨៨០០០នាក់ ក្នុងប្រទេសចំនួន ៦០ តាំងពីវីរុសនេះត្រូវបានគេរកឃើញតាំងពីចុងឆ្នាំមុនក្នុងកណ្តាលទីក្រុងវ៉ូហានប្រទេសចិនមកម្លេះ”។
ប៉ុន្តែអង្គការសុខភាពពិភពលោកបានសម្គាល់ថា វីរុសនេះបានវាយប្រហារជាពិសេសទឡើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ហើយជាមនុស្សមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារតែជំងឺផ្សេងទៀតរួចហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅប្រទេសចិនកាលពីថ្ងៃទី ២៤ខែ កុម្ភៈ មានមនុស្សជាង ៤៥០០០នាក់ ត្រូវបានធ្វើតេស្តទៅឃើញមានវីរុស កូវីដ១៩ ហើយក្នុងនោះមាន ២.១ភាគរយប៉ុណ្ណោះដែលអាយុក្រោម ២០ឆ្នាំ៕