អត្ថប្រយោជន៍នៃប្រូបាយអូទិច ជាពិសេសសម្រាប់សុខភាពស្រ្តី ត្រូវបានគេសិក្សាក្នុងទ្រង់ទ្រាយដ៏ធំមួយ។ ជាធម្មតា ប្រូបាយអូទិចគឺជាប្រភេទបាក់តេរីដ៏ល្អមួយដែលមានក្នុងអាហារត្រាំ និងថ្នាំបំប៉ន។ បាក់តេរីល្អនេះមិនត្រឹមតែជួយដល់សុខភាពពោះវៀនទេ តែក៏ជួយដល់សុខភាពទូទៅផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមពិតទៅ ការសិក្សាបែបវិទ្យាសាស្រ្តបានបង្ហាញថា ការញ៉ាំប្រូបាយអូទិចអាចផ្តល់ជាប្រយោជន៍ចំពោះសុខភាពធំៗមួយចំនួន ដោយក្នុងនោះមានខ្លះល្អចំពោះស្រ្តីជាពិសេសតែម្តងដូចជា៖
សុខភាពក្រពះពោះវៀន
ការសិក្សាមយយចំនួនបានគាំទ្រគំនិតដែលនិយាយថា ប្រូបាយអូទិចអាចជួយដល់ការរំលាយអាហារបាន។ ឧទាហរណួ ការសិក្សាមួយក្នុងឆ្នាំ ២០២០ បានបង្ហាញថា Bifidobacterium Lactis និង Lactobacillus Casei ក្នុងប្រូបាយអូទិចមានប្រសិទ្ធភាពក្នុងការបំបាត់ការទល់លាមក។ ប្រូបាយអូទិចក៏ប្រហែលជាពង្រឹងដល់អាការៈនៃបញ្ហារំលាយអាហារដែរដូចជា រលាកពោះវៀនធំ ចង្កោមរោគសញ្ញារលាកពោះវៀន និង Necrotizing Enterocolitis។ វាក៏ជួយរាងកាយបឺតស្រូបបប្រូតេអ៊ីន និងជីវជាតិផ្សេងៗទៀតក្នុងរបបអាហារកាន់តែល្អដែរ។
ប្រព័ន្ធភាពស៊ាំ
ការស្រាវជ្រាវបបានបង្ហាញថា ប្រូបាយអូទិចប្រហែលជាទប់ស្កាត់ការលូតលាស់របស់បាក់តេរីគ្រោះថ្នាក់ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំបាន ដែលរឿងនេះនឹងជួយការពារអ្នកពីការបង្ករោគបាន។ ឧទាហរណ៍ ការសិក្សាមួយបានរកឃើញថាប្រូបបាយអូទិច Lactobacillus Crispatus អាចបបន្ថយការប្រឈមនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រលើស្រ្តីបានរហូតដល់ ៥០ភាគរយ។
សុខភាពស្រ្តី
ប្រូបាយអូទិចក៏ដើរតួនាទីសំខាន់មួយក្នុងការថែរក្សាសុខភាពទ្វារមាសដែរ ដោយសារតែវាអាចជួយបង្ការ និងព្យាបាលបញ្ហាអតុល្យភាពទ្វារមាសដូចជា ការរលាកទ្វារមាសដោយសារតែបាក់តេរី និងការបង្ករោគដោយមេរោគផ្សិត។ ការកង្វះបាក់តេរី Lactobbacillus អាចបណ្តាលមកពីអតុល្យភាពពក្នុងទ្វារមាស។ អតុល្យភាពទ្វារមាសនេះក៏អាចធ្វើឲ្យរមាស់ ហូរទឹករំអិល ក្លិនឆ្អាបត្រី ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រ។
អត្ថប្រយោជន៍ចំពោះសុខភាពផ្សេងទៀតនៃការញ៉ាំប្រូបាយអូទិចមានដូចជា៖
- ប្រូបាយអូទិចប្រហែលជាអាចបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់បាន
- ប្រហែលជាជួយបញ្ចុះសម្ពាធឈាម
- ប្រហែលជាបង្កើនសុខភាពបេះដូង
- ប្រហែលជាជួយសម្រកទម្ងន់
- ប្រហែលជាជួយបន្ថយភាពធ្ងន់ធ្ងរនៃប្រតិកម្មអាឡែហ្ស៊ី និងតាអក
- ប្រហែលជាមានប្រយោជន៍សម្រាប់សុខភាពខួរក្បាល។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រភពនៃប្រូបាយអូទិចដែលសម្បូរក្នុងស្រុកខ្មែរយើងច្រើនតែមានក្នុងយ៉ាអួសុទ្ធ គីមឈី និងផលិតផលធ្វើពីសណ្តែកសៀង៕