មានចំនុចមួយចំនួនដែលអ្នកគួរតែចេះប្រយ័ត្នពេលដែលអ្នកសម្រាលកូន ព្រោះបើអ្នកមិនប្រយ័ត្ន វាអាចប៉ះពាល់ដល់អ្នកនឹងទារកក្នុងផ្ទៃបាន។ តើមានចំនុចអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកត្រូវតែចាំថ្ងៃដែលកើតឲ្យបានច្បាស់លាស់ ព្រោះជួនកាលអ្នកអាចកើតមុន ឬក្រោយបាន ដូចនេះបើអ្នកដឹងថ្ងៃច្បាស់ អ្នកនឹងអាចការពារបានទាន់ពេលវេលា។
  2. អ្នកត្រូវតែរក្សាចិត្តឲ្យស្ងប់ ដោយមិនត្រូវភ័យទេ ព្រោះបើចិត្តអ្នកច្របូកច្របល់ ហើយគិតច្រើន រួមជាមួយភ័យខ្លាំង នោះអ្នកនឹងមិនអាចសម្រាលកូនចេញមកបានសម្រេចឡើយ នោះវានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ដូចនេះដើម្បីសម្រាលកូនដោយមានសុវត្ថិភាព អ្នកត្រូវតែទុករឿងសម្រាលកូននេះជារឿងធម្មតា ដោយមិនត្រូវគិតច្រើនឡើយ។
  3. នៅមុនពេលសម្រាលកូន អ្នកត្រូវតែរក្សាកម្លាំងឲ្យបានល្អ ដោយមិនត្រូវធ្វើការងារច្រើនឡើយ ព្រោះនៅពេលដែលអ្នកសម្រាល អ្នកត្រូវការប្រើកម្លាំងខ្លាំងក្នុងការបង្កើតកូនចេញមកក្រៅ ថែមទាំងត្រូវការប្រើកម្លាំងដើម្បីទប់ទល់នឹងភាពឈឺទៀតផង។
  4. នៅពេលដែលអ្នកកំពុងតែបង្កើតកូន អ្នកត្រូវតែប្រើកម្លាំងខ្លាំងដើម្បីស្រូបខ្យល់ និងបញ្ចេញខ្យល់ ទើបកូនអាចសម្រាលចេញមកដោយរលូន និងមានសុខភាពល្អ ហើយអ្នកក៏គ្មានគ្រោះថ្នាក់ដូចគ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង