នៅពេលដែលអ្នកញ៉ាំអាហារផ្សេងៗ អ្នកគួរតែប្រយ័ត្ន ព្រោះមានអាហារមួយចំនួនគឺគ្មានសារធាតុចិញ្ចឹមឡើយក្រោយពេលដែលអ្នកពិសាររួច ដូចនេះតើមានអាហារអ្វីខ្លះដែលមិនអាចជួយទ្រទ្រង់រាងកាយអ្នកបាននោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផ្លែឈើក្រឡុក
មានមនុស្សមួយចំនួនចូលចិត្តញ៉ាំផ្លែឈើដែលយកទៅក្រឡុកណាស់ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកញ៉ាំផ្លែឈើក្រឡុកទាំងនោះវាអាចធ្វើឲ្យអ្នកឆាប់ធាត់ ដោយសារតែនៅក្នុងផ្លែឈើមានជាតិស្ករខ្ពស់ទៅហើយ ដូចនេះនៅពេលដែលគេយកវាទៅក្រឡុក គេនឹងបន្ថែមសារធាតុមួយចំនួនដែលធ្វើឲ្យវាកាន់តែផ្អែម ដូចនេះក្រោយពេលដែលអ្នកញ៉ាំរួច វាមិនត្រឹមតែមានសារធាតុចិញ្ចឹមតិច ថែមទាំងធ្វើឲ្យអ្នកងាយឡើងទម្ងន់ទៀតផង។
សូកូឡាស
នៅក្នុងសូកូឡាសគ្មានសារធាតុដែលមានដូចក្នុងសូកូឡាខ្មៅដែលអាចជួយដល់សុខភាពអ្នកនោះទេ វាមានអាស៊ីតខ្លាញ់ខ្ពស់ ជាតិស្ករខ្ពស់ ដូចនេះក្រោយពេលដែលអ្នកញ៉ាំរួច វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន បើអ្នកចង់ពិសារអ្នកគួរតែបរិភោគពណ៌ខ្មៅ ដោយញ៉ាំតិច ប៉ុន្តែច្រើនដង ទើបវាអាចជួយអ្នកឲ្យមានសុខភាពល្អបាន។
សាំងវិច
សាំងវិចគឺជាអាហារពេលព្រឹកសម្រាប់បុគ្គលិកក្រុមហ៊ុនមួយចំនួន ព្រោះវាជាអាហារដែលលឿន ហើយងាយស្រួលញ៉ាំ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកបរិភោគច្រើន វានឹងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកណាស់ ដូចនេះអ្នកគួរតែបរិភោគអាហារផ្សេងជាអាហារពេលព្រឹកវិញទើបល្អចំពោះសុខភាពអ្នក។
អាហារកំប៉ុង
នៅក្នុងអាហារកំប៉ុងទាំងនោះភាគច្រើនមានជាតិស្ករ និងអំបិលខ្ពស់ ថែមទាំងមានសារធាតុមួយចំនួនដែលអាចបំផ្លាញសុខភាពអ្នកក្រោយពេលដែលពិសារក្នុងរយៈពេលយូរ ម្យ៉ាងទៀតអាចធ្វើឲ្យអ្នកលើសសម្ពាធឈាមទៀតផង ដូចនេះអ្នកមិនគួរញ៉ាំឡើយបើអ្នកចង់ទទួលបានសុខភាពដែលល្អ។
Pop corn
វាជារបស់ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំពេលដែលមើលកុន ប៉ុន្តែតើអ្នកដឹងទេថានៅក្នុងនោះមានប័រ ស្ករ និងអំបិលខ្ពស់ណាស់ ដែលអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពក្រោយពេលដែលអ្នកញ៉ាំរួច។
ភេសជ្ជៈកំប៉ុង
ភេសជ្ជៈកំប៉ុងដែលមានហ្គាសគឺជាភេសជ្ជៈដែលមានជាតិស្ករខ្ពស់បំផុត ដូចនេះក្រោយពេលដែលអ្នកញ៉ាំរួច វានឹងអាចធ្វើឲ្យអ្នកងាយធាត់បំផុត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)