ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអាចធ្វើឲ្យកូនលូតកម្ពស់បាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងចន្លោះពី០ដល់២ឆ្នាំ ជាអាយុដែលឆ្អឹងកូនកំពុងលូតលាស់ខ្លាំង។ ដូចនេះ អ្នកគួរតែនាំកូនទៅហាលថ្ងៃខ្លះ ដើម្បីឲ្យរាងកាយកូនអាចស្រូបយកកាលស្យូមបានល្អ នោះកូននឹងអាចលូតកម្ពស់បានយ៉ាងល្អ។
- អ្នកគួរតែឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ ដោយចូលគេងឲ្យបានពីព្រលឹម មិនគួរឲ្យនៅដល់យប់ពេកឡើយ។ នៅពេលដែលកូនគេងបានគ្រប់ម៉ោង នោះឆ្អឹងកូននឹងអាចលូតលាស់បានយ៉ាងល្អ។
- អ្នកម្តាយក៏គួរតែនាំកូនទៅហាត់ប្រាណផងដែរ ព្រោះនៅពេលដែលរាងកាយកូនកម្រើក និងមានចលនា ឆ្អឹងកូននឹងអាចលូតលាស់។ ជាហេតុដែលធ្វើឲ្យកូនមិនទាបនោះឡើយ។
- អ្នកគួរតែឲ្យកូនលូតលាស់ក្នុងគ្រួសារដែលពោរពេញទៅដោយសុភមង្គល និងភាពកក់ក្តៅ ព្រោះកូនដែលរស់នៅក្នុងគ្រួសារបែបនេះ នឹងមានអារម្មណ៍ល្អជានិច្ច ដោយធ្វើឲ្យកូនអាចលូតកម្ពស់បានយ៉ាងល្អ។
- អ្នកគួរតែឲ្យកូនញ៉ាំពងមាន់ ត្រី បង្គារ សណ្តែកដី និងផលិតផលដែលផលិតពីសណ្តែក។ ជាពិសេស អ្នកគួរតែឲ្យកូនបរិភោគផ្លែប៉ោម ចេក ប៉េងប៉ោះ ការ៉ុត សាច់គោ សាច់ជ្រូក និងថ្លើមជ្រូក ព្រោះអាហារទាំងនេះ សុទ្ធតែជាអាហារដែលអាចជួយឲ្យកូនខ្ពស់បាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)