អ្នកប្រហែលជាធ្លាប់សម្គាល់ឃើញថា ក្មេងស្រីខ្លះដែលអ្នកធ្លាប់ស្គាល់គឺខ្ពស់ជាងក្មេងប្រុស។ ប៉ុន្តែអ្នកប្រហែលជាសម្គាល់ដឹងទៀតថា ដល់ពេលពួកគេធំជាមនុស្សវ័យកណ្តាលហើយ ភាគច្រើនបុរសខ្ពស់ជាងស្រ្តីតែម្តង។ តើមានអ្វីកើតឡើងចំពោះរឿងនេះទៅ?

មែនហើយ ក្មេងស្រីអាចនឹងចាប់ផ្តើម ឬពេញវ័យលឿនជាងក្មេងប្រុស ហើយក៏លូតកម្ពស់ខ្ពស់ជាង ដោយសារតែពួកគេច្រើនតែចាប់ផ្តើមមានការប្រែប្រួលទាំងនេះនៅអាយុចន្លោះ ៨ ទៅ ១៣ឆ្នាំ។ ម៉្យាងវិញទៀត ក្មេងប្រុសភាគច្រើន មិនចាប់ផ្តើមពេញវ័យឡើយរហូតដល់ពួគេអាយុពី ៩ ទៅ ១៤ឆ្នាំ ដូច្នេះ នេះហើយជាមូលហេតុដែលក្មេងស្រីច្រើនតែខ្ពស់ជាងក្មេងប្រុសក្នុងរយៈពេលពួកគេស្ថិតក្នុងវ័យបែបនេះ។ 

ក្មេងប្រុសភាគច្រើនប្រហែលជាអាចខ្ពស់ជាងក្មេងស្រីតែម្តងក៏មាន។ ប៉ុន្តែវាក៏ជារឿងសំខាន់មួយដែលត្រូវចងចាំថា ហ្សែនរបស់អ្នកដើរតួនាទីមួយក្នុងការពន្លូតកម្ពស់។ ដូច្នេះបើសិនជាម្តាយ និងឪពុកអ្នកជាមនុស្សខ្ពស់ស្រាប់ អ្នកទំនងជាខ្ពស់ដូចពួកគាត់ដែរ។ ហើយបើសិនជាម្តាយ និងឪពុកអ្នកជាមនុស្សមិនសូវបានកម្ពស់ទេ អ្នកប្រហែលជាមិនសូវបានកម្ពស់ដូចគ្នាអ៊ីចឹង។ ប៉ុន្តែមិនទាន់មានអ្វីដែលច្បាស់លាស់នៅឡើយទេ។ 

អ្នកគួរតែរងចាំមើលថាថាតើមានអ្វីប្រែប្រួលបន្ថែមទៀត ប៉ុន្តែអ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យបានដែរនូវអ្វីដែលអ្នកកំពុងតែបារម្ភ។ ចូរចាំថា មិនមែនគ្រប់មនុស្សពេញវ័យទាំងអស់ដែលជាបុរសសុទ្ធតែខ្ពស់ទាំងអស់ឡើយ។ បុរសភាគច្រើនដែលត្រូវបានគេចាត់ទុកថាទាប ក៏អាចមានមុខរបរល្អៗក្នុងសង្គម ជាកងទព័ និងអ្នកជំនាញជាច្រើនផងដែរ។ 

មកដល់សព្វថ្ងៃនេះ មិនទាន់មានការហាត់ប្រាណណាមួយ ឬថ្នាំទិព្ធណាអាចជួយឲ្យអ្នកលូតកម្ពស់បានទេ។ ប៉ុន្តែការដែលរស់នៅបែបសកម្ម និងញ៉ាំអាហារសម្បូរជីវជាតិ នោះអ្នកនឹងកំពុងតែផ្តល់ឲ្យរាងកាយលូតលាស់ប្រកបដោយសុខភាពល្អហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង