ការថែរក្សាស្បែកក្បាលមិនបានល្អអាចបង្កជាបញ្ហាឈឺចាប់ស្បែកក្បាល! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបញ្ហានេះកើតឡើងគួរធ្វើយ៉ាងណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗដោះស្រាយបញ្ហាឈឺស្បែកក្បាល ៖

១. ម្សៅ Baking Soda និងប្រេងអូលីវ

លាយម្សៅ Baking soda និងប្រេងអូលីវក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វរួចលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទីសឹមលាងសម្អាតចេញ។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងក្នុងចំនួនសមល្មមលើស្បែកក្បាលដែលឈឺចាប់ជាការស្រេច។

៣. ទឹកក្រូចឆ្មារស្រស់

គ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមកក់សម្អាតចេញជាមួយសាប៊ូដែលមានកម្រិតស្រាលជាការស្រេច។

៤. ទឹកឃ្មុំ

លាយទឹកឃ្មុំ ៤ ស្លាបព្រាបាយជាមួយទឹកធម្មតាបន្តិចកូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងមុននឹងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ទឹកប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកប្រទាលកន្ទុយក្រពើលើស្បែកក្បាលនិងលាងសម្អាតចេញរយៈពេល ១ ម៉ោងក្រោយជាការស្រេច។

៦. ស៊ុត

កូរវឹកស៊ុត ១ ទៅ ២ គ្រាប់ រួចលាបម៉ាស្សាលើស្បែកក្បាល។ រងចាំរយៈពេលពី ២០ ទៅ ៣០ នាទីសិន សឹមកក់សម្អាតសក់ជាមួយសាប៊ូដែលមានកម្រិតស្រាល៕