បញ្ហាឈាមអញ្ចាញកំឡុងពេលមានផ្ទៃពោះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពី​​​គន្លឹះងាយៗដោះស្រាយបញ្ហាឈាមអញ្ចាញកំឡុងពេលមានផ្ទៃពោះ ៖

១. ខ្ពុរមាត់ជាមួយទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះនៅពេលព្រឹកនិងមុនពេលចូលគេង។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។

៣. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំបន្តិចលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។

៤. ទទួលទានអាហារសម្បូរវីតាមីន C

ការរួមបញ្ចូលអាហារសម្បូរទៅដោយវីតាមីន C ក៏ចាំបាច់ណាស់ដែរដើម្បីដោះស្រាយបញ្ហាឈាមអញ្ចាញកំឡុងពេលមានផ្ទៃពោះ។ នេះក៏ព្រោះតែវីតាមីន​ C មានប្រសិទ្ធភាពជួយពង្រឹងសុខភាពអញ្ចាញធ្មេញ។ ម្យ៉ាងវិញទៀតវីតាមីន C ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងការរលាកនិងបញ្ហាហូរឈាមអញ្ចាញគួរឱ្យកត់សម្គាល់។

៥. កាត់បន្ថយ ឬចៀសវាងអាហារនិងភេសជ្ជៈផ្អែម

ខណៈពេលព្យាយាមបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C អ្នកក៏គួរកម្រិតការទទួលទានអាហារនិងភេសជ្ជៈផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ផងដែរប្រសិនបើមិនចង់ឱ្យបញ្ហាឈាមអញ្ចាញកាន់តែធ្ងន់ធ្ងរឡើង។

៦. ប្រើប្រាស់ទឹកខ្ពុរមាត់គ្មានជាតិអាល់កុល

ការប្រើប្រាស់ទឹកខ្ពុរមាត់ គឺជាវិធីដ៏ងាយនិងល្អបំផុតមួយដើម្បីបំបាត់បញ្ហារលាកអញ្ចាញដែលនាំឱ្យអញ្ចាញហូរឈាម ព្រមទាំងកម្ចាត់ពពួកបាក់តេរីពីក្នុងមាត់ផងដែរ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសប្រើប្រាស់ទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង