Join with Health.com.kh on Telegram

ការកោររោមជាវិធីដ៏ងាយនិងលឿនបំផុតមួយដើម្បីកម្ចាត់រោមលើមុខ ក្រោមក្លៀក ដៃនិងជើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ដោយផ្លែឡាមអាចបង្កបញ្ហារោលរលាកក្រោយពេលកោររួចត្រង់ផ្នែកណាមួយនៃរាងកាយ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពី​​រូបមន្តធម្មជាតិដើម្បីដោះស្រាយបញ្ហាឡើងរោលក្រោយពេលកោររោម ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម រួចលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកឱ្យស្ងួតសិន សឹមលាងសម្អាតចេញ។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងលើកន្លែងរោលរលាកនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់សះស្បើយ។

៣. ប្រទាលកន្ទុយក្រពើ

លាបជែលប្រទាលកន្ទុយក្រពើលើស្បែកដែលរោលរលាកនិងទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចអនុវត្តសារឡើងវិញពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។

៤. ប្រេងដើមតែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដើមតែលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ជាការស្រេច។ ប្រសិនបើអ្នកប្រើប្រាស់ឡេលាបក្រោយពេលកោររោមរួច អ្នកអាចបន្ថែមប្រេងដើមតែប៉ុន្មានដំណក់លាយជាមួយមុនពេលលាបក៏បាន។

៥. ទឹកឃ្មុំ

គ្រាន់តែលាយទឹកឃ្មុំខ្លះលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់និងទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច៕