ជារៀងរាល់ថ្ងៃសុក្រ នៅពេលគេសួរថាមានគម្រោងទៅណាសម្រាប់ថ្ងៃចុងសប្តាហ៍ ភាគច្រើនអ្នកនឹងប្រាប់គេវិញថា គ្មានអ្វីត្រូវធ្វើជាងការគេងឲ្យពេញភ្នែកឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាគច្រើនមនុស្សយើងតែងតែមានភាពរវល់ណាស់ ចាប់ពីរត់ទៅធ្វើការរហូតដល់ការរៀបចំផ្ទះ ដូច្នេះធ្វើឲ្យការគេងមិនអាចទទួលបានគ្រប់គ្រាន់ទេ។ ទោះបីជាអ្នករៀបចំកាលវិភាគគេងបានល្អហើយក៏ដោយក៏មានរឿងដែលរំខានដល់កាលវិភាគនេះបានដែរ ពេលខ្លះអ្នកត្រូវធ្វើការថែមម៉ោង សម្លេងរញ៉រញ៉ៃ ឬការរំខានពីអ្នកជិតខាងក៏មាន។ ដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំរឿង ៥យ៉ាងដែលអ្នកអាចធ្វើបាននៅថ្ងៃចុងសប្តាហ៍ដើម្បីជំរុញដល់ការគេងលក់កាន់តែល្អជាងមុន៖
កុំគេងបន្ថែម
នៅថ្ងៃចុងសប្តាហ៍ អ្នកប្រហែលជាចង់គេងឲ្យលើសម៉ោងបន្តិច។ ប៉ុន្តែចូរប្រាកដថា អ្នកមិនបានគេងលើគ្រែយូរជាងគេងរាល់ដងលើសពី កន្លះម៉ោងឡើយ។ រឿងនេះមិនត្រឹមតែបបង្កើតបញ្ហាដល់ការគេងនៅពេលយបប់ទេ តែក៏រំខានដល់ការងារប្រចាំថ្ងៃអ្នកដែរដូចជា ពេលវេលាដែលអ្នកត្រូវស្រស់ស្រូបអាហារ ឬងូតទឹក។
រកបទចម្រៀងសម្រាប់បំពេរពេលគេង
ការសិក្សាបានបញ្ជាក់ថា សម្លេងសរ ឬសម្លេងផ្កាឈូកអាចជួយដល់ការគេងកាន់តែលក់ស្រួល។ មានចម្រៀងខ្លះត្រូវបានបង្កើតឡើងដើម្បីបន្ថយការថប់អារម្មណ៍ ជួយឲ្យគេងកាន់តែលក់ស្រួល និងពង្រឹងដល់ការគេងលក់ថែមទៀត។ ចូរប្រើប្រាស់ពេលវេលាថ្ងៃចុងសប្តាហ៍របស់អ្នកជាមួយនឹងបទចម្រៀងដែលត្រឹមត្រូវដើម្បីគេងលក់កាន់តែស្រួល ហើយប្រើវានៅពេលអ្នកមិនអាចគេងលក់។
ញ៉ាំអាហារត្រឹមត្រូវ
របបអាហារមានឥទ្ធិពលច្រើនជាងទម្ងន់របស់យើងទៅទៀត។ អាហារដែលអញនកញ៉ាំអាចកំណត់ដឹងអំពីគុណភាព និងរយៈពេលនៃការគេងបាន។ គេបានណែនាំថា យើងគួរតែញ៉ាំអាហារពេលយប់តិចៗ និងព្រលប់បន្តិច និងយ៉ាងហោចណាស់ ២ម៉ោងមុនគេងដែរ។
ចូរដាក់អាហារសម្រន់ផ្តល់សុខភាពឲ្យជិតដៃពេលគេងផង
នៅពេលអ្នកឆាប់ញ៉ាំអាហារពេលយប់ ហើយគេងមិនលក់ទៀត អ្នកទំនងជាអាចឃ្លានម្តងទៀតហើយ។ ប៉ុន្តែបើសិនជាអ្នកត្រូវការញ៉ាំអាហារកៃឆ្នៃជាអាហារសម្រន់ ឬអាហារមិនផ្តល់សុខភាពទៀតនោះ វាកាន់តែពិបបាកគេងលក់ថែមទៀតហើយ។ ដូច្នេះចូរធ្វើយ៉ាងណាដាក់អាហារសម្រន់ផ្តល់សុខភាពឲ្យជិតដៃដូចជា ផ្លែឈើស្រស់ ទឹកដោះគោ ទឹកផ្លែឈើ គ្រាប់ធញ្ញជាតិ។ល។ ព្រោះវាអាចជួយជំរុញដល់ការងងុយគេងបាន។
ចៀសវាងទម្លាប់ដែលរំខានដល់ការគេង
ការជក់បារីមុនពេលចូលគេង ការញ៉ាំជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង។ល។ សុទ្ធតែអាចរំខានដល់ការគេងបានទាំងអស់។ បើសិនជាអ្នកមានទម្លាប់បបែបនេះមែន វាគួរតែដល់ពេលបញ្ឈប់វាហើយ។ ទម្លាប់ទាំងនេះអាចរំខានដល់ការគេងអ្នកបាន ហើយក៏ធ្វើឲ្យពិបាកភ្ញាក់ពីគេងនៅពេលព្រឹកដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការជក់បារី និងញ៉ាំគ្រឿងស្រវឹងក៏មានការប្រឈមនឹងបញ្ហាជាច្រើនថែមទៀតដែរ៕