វីរុសកូវីដ ១៩ ត្រូវបានរកឃើញដំបបូងគេក្នុងទីក្រុងវូហានបប្រទេសចិន ហើយបច្ចុប្បន្ននេះកំពុងតែរាលដាលយ៉ាងលឿនទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មកដល់សព្វថ្ងៃនេះមានចំនួនមនុស្សស្លាប់ដោយសារតែវីរុសនេះយ៉ាងហោចណាស់ ២៧៤៤នាក់ហើយក្នុងប្រទេសចិន។ ទន្ទឹមនឹងចំនួនករណីអ្នកឆ្លងជំងឺនេះនៅតែបន្តកើនឡើង ធ្វើឲ្យជំនឿមិនត្រឹមត្រូវអំពីជំងឺផ្លូវដង្ហើមនេះបានកើតឡើងដែរដូចជា ការលេបថ្នាំវីតាមីន C និងចៀសវាអាហារហិរអាចជួយបង្ការការបបង្ករោគបាននោះ ហាក់បីដូចជារាលដាលលឿនជាងវីរុសផ្ទាល់ទៅទៀត។
វាត្រូវបានគេរាយការណ៍ថា ថ្នាំបំប៉នសុខភាព ជាពិសេសវីតាមីន C និងវីតាមីនចម្រុះ ដែលដាក់លក់នៅទីផ្សាក្នុងប្រទេសសិង្ហបូរីនោះត្រូវបានគេជឿថា អាចជួយការពារពួកគេពពីវីរុសកូវីដ ១៩នេះបបាន។ ប៉ុន្តែអ្នកជំនាញខាងសុខភាពបានដាក់បម្រាមថា ការលេបថ្នាំទាំងនេះច្រើនជ្រុលអាចនាំឲ្យមានបញ្ហាចំពោះសុខភាពបានវិញ។ ខាងក្រោមនេះគឺជាជំនឿមិនត្រឹមត្រូវញឹកញាបប់បបំផុតអំពីវីរុសកូវីដថ្មីនេះ៖
- មានដំបូន្មានមួយចំនួនពពីបណ្តាញសង្គមយូធូបនិយាយថា ការប្រើប្រាស់ឬសឈើ និងសារធាតុចម្រាញ់ចេញពីឬសឈើដូចជា ខ្ទឹមសអីហ្នឹង ប្រហែលជាអាចជួយទប់ស្កាត់វីរុសបាន។ ប៉ុន្តែអង្គការសុខភាពពិភពលោកបានបដិសេធន៍ចំពោះរឿងនេះ។
- អ្នកប្រើប្រាស់វិធីព្យាបាលដោយធម្មជាតិមួយចំនួនកំពុងតែនិយាយក្នុងបណ្តាញសង្គម YouTube និងInstagram បានណែនាំឲ្យញ៉ាំថ្នាំវីតាមីនកម្រិតខ្ពស់ដើម្បីព្យាបាលអាការៈរបស់វីរុសកូវីដ១៩។ ក្នុងនោះមានម្នាក់និយាយថា ដើម្បីព្យាបាលវីរុសកូវី១៩បាន ទាល់តែបប្រើវីតាមីន C កម្រិតខ្ពស់ ដោយចាក់វាតាមសរសៃ។ យោងទោតាម Business Insider បានឲ្យដឹងថា កម្រិតនៃការប្រើប្រាស់វីតាមីន C សម្រាប់ចាក់តាមសរសៃ អាចប្រើបានដល់ ១៥០០០មីលីក្រាមក្នុងមួយថ្ងៃដែលវាស្មើនឹង កម្រិតណែនាំសម្រាប់តម្រូវការប្រចាំថ្ងៃមនុស្សយើងរហូតដល់ ១៦៦ដងឯណោះ។
- អ្នកជំនាញសុខភាពនិយាយថា ការប្រើបប្រាស់វីតាមីនច្រើនពេកអាចបណ្តាលឲ្យស្លាប់បាន។ យោងទៅតាម CDC បានឲ្យដឹងថា ការលេបថ្នាំបំប៉នវីតាមីន C ជាប្រចាំ និងទៀងទាត់ប្រហែលជាជួយឲ្យឆាប់ជាពីជំងឺផ្តាសាយបាន ប៉ុន្តែការបប្រើប្រាស់វាតែមួយមុខក្រោយជំងឺផ្តាសាយចាប់ផ្តើមគឺមិនអាចឡើយ។ ជាមួយគ្នានេះដែរ ការញ៉ាំវីតាមីន C ជាទៀងទាត់អាចបន្ថយការប្រឈមនឹងជំងឺផ្តាសាយលើអ្នកដែលហាត់ប្រាណខ្លាំងក្លាបាន ប៉ុន្តែមិនមែនលើមនុស្សទូទៅដូចគ្នាទាំងអស់ឡើយ។
- លើសពីនេះទៅទៀត វីដេអូចំពោះការបង្ការវីរុសកូវីដ១៩ បាននិយាយថា មនុស្សយើងអាចបង្ការវីរុសនេះបានតាមរយៈការផ្លាស់ប្តូររបបបអាហារ ដូចជាចៀសវាងការញ៉ាំភេសជ្ជៈត្រជាក់ៗ ឬការ៉េម។ វីដេអូមួយនេះដែលបង្ហាញនូវការយកដង្កូវប៉ារ៉ាសិតចេញពីបបូរមាត់មនុស្សនោះ គឺជាវីដេអូចាស់បំផុត ហើយក៏មិនជាប់ទាក់ទងនឹងវីរុសកូវីដ១៩ដែរ។
- Peter Osborne មកពី Gluten Free Society បាននិយាយថា ការងាកមកប្រើថ្នាំបំប៉នគឺជាគំនិតដ៏ល្អមួយក្នុងការបង្ការ ឬព្យាបាលជំងឺ។ គាត់បានណែនាំឲ្យញ៉ាំវីតាមីន D ១៥០០០០ IU រយៈពេលបីថ្ងៃដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ បើសិនជាតម្រងនោមមិនមានបញ្ហាអ្វីទេ។ គាត់ក៏បានណែនាំឲ្យលេបវីតាមីន A មួយថ្ងៃ ២៥០០០IU ដែររយៈពេល២សប្តាហ៍ ដែលរឿងនេះអាចបង្កជាការពពុល និងលើសពីតម្រូវការប្រចាំថ្ងៃរបស់រាងកាយមនុស្សយើងរហូតដល់ ២ដងឯណោះ។
វាមិនមានការព្យាបាលពិសេសណាមួយសម្រាប់វីរុសកូវីដ១៩ឡើយ ហើយអ្នកស្រាវជ្រាវខាងផ្នែកវេជ្ជសាស្រ្តក៏នៅមិនទាន់រកឃើញវ៉ាក់សាំងណាមួយដែលអាចជួយកំចាត់វីរុសនេះបាននៅឡើយដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការ ឬបន្ថយការប្រឈមនឹងវីរុសកូវីដ១៩នេះគឺ ចៀសវាងការទំនាក់ទំនងជាមួយអ្នកជំងឺនិងអនុវត្តអនាម័យល្អដូចជា ការលាងដៃឲ្យបានស្អាតជាដើម៕