នៅពេលដែលអ្នកជិតដល់ខែដែលត្រូវសម្រាល មានរឿងមួយចំនួនដែលអ្នកគួរធ្វើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលជិតសម្រាលម្តងៗ អ្នកម្តាយនឹងមានលក្ខណៈភ័យ ដូចនេះក្នុងនាមជាស្វាមី អ្នកមិនគួរឲ្យគេនៅម្នាក់ឯងឡើយ ត្រូវតែយកពេលវេលាច្រើនដើម្បីកំដរភរិយា។
  2. នៅមុនពេលដែលអ្នកជិតសម្រាលកូន អ្នកត្រូវតែញ៉ាំឆ្អែត ហើយពិសារអាហារដែលមានសារធាតុចិញ្ចឹមច្រើន ព្រោះនៅពេលដែលអ្នកសម្រាលកូន អ្នកគឺត្រូវការកម្លាំងខ្លាំង។
  3. នៅមុនពេលកន្លះខែនៃការសម្រាល អ្នកមិនគួរទៅដើរលេងឆ្ងាយៗឡើយ។
  4. អ្នកមិនគួរមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់ដំណេកអ្នកនោះទេ វាថែមទាំងអាចធ្វើឲ្យអ្នកញ៉ាំមិនបាន ជាហេតុដែលធ្វើឲ្យអ្នកពិបាកសម្រាលកូនខ្លាំងណាស់ នោះអ្នកនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់បាន ដូចនេះអ្នកគួរតែធ្វើធម្មតា ដោយអានសៀវភៅដែលទាក់ទងនឹងដំណាក់កាលសម្រាលនេះឲ្យបានច្រើន នោះវានឹងមិនសូវធ្វើឲ្យអ្នកមានអារម្មណ៍ភ័យនោះទេ។
  5. អ្នកគួរតែធ្វើការងារខ្លះ ដោយមិនត្រូវគេងក្នុងរយៈពេលយូរនោះទេ ព្រោះវាអាចប៉ះពាល់ដល់ពេលដែលអ្នកសម្រាលកូនបាន។
  6. អ្នកមិនគួរមានអារម្មណ៍ស្មុគស្មាញពេលដែលជិតកើតនោះទេ ព្រោះវាអាចប៉ះពាល់ដល់ពេលដែលអ្នកកើតខ្លាំងណាស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង