ទារកគឺជាបុគ្គលដែលមិនទាន់ចេះនិយាយនោះទេ ប៉ុន្តែនៅពេលដែលអាកាសធាតុប្រែប្រួល គេក៏អាចកើតមានជំងឺផ្តាសាយបានដែរ។ ដូចនេះតើអ្នកអាចមើលតាមរបៀបណាដឹងថាកូនផ្តាសាយនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលកូនផ្តាសាយ គេអាចមានអាការៈហៀរសំបោរ កណ្តាស់ ក្អក តឹងច្រមុះដែលធ្វើឲ្យគេពិបាកដកដង្ហើម ហើយហាលមាត់ដើម្បីដកដង្ហើម។ ម្យ៉ាងទៀតគេក៏អាចយំ រករឿងដោយសារតែគេមិនស្រួលខ្លួនដែរ។ ជាងនេះទៅទៀតកម្តៅខ្លួនរបស់គេអាចកើនពី៣៩ដល់៤០អង្សាសេ ជួយកាលអាចមានអាការៈក្អួតក៏មានដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)