កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីរបៀបគេងមួយចំនួនដែលអាចបំផ្លាញសុខភាពអ្នករួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបគេងដែលល្អចំពោះអ្នកវិញម្តង។ តើមានរបៀបគេងបែបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចគេងបែរទៅខាងឆ្វេង ហើយសណ្តូកដៃទាំងសងខាងចុះក្រោម នោះវានឹងមិនធ្វើឲ្យអ្នកឈឺផ្នែកក និងខ្នងនោះទេ ថែមទាំងអាចជួយឲ្យអ្នកដកដង្ហើមស្រួលទៀតផង។
  2. អ្នកអាចគេងផ្ងារដូចធម្មតា ហើយសណ្តូកដៃទាំងសងខាងឲ្យត្រង់នោះវានឹងជួយកាត់បន្ថយសម្ពាធនៅត្រង់ស្មារបស់អ្នក ថែមទាំងមិនងាយធ្វើឲ្យអ្នកឈឺខ្នងនោះទេ។
  3. អ្នកក៏អាចដាក់ខ្នើយតូចមួយកើយពីក្រោមជើងអ្នកដែរ នោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ ហើយបាត់នូវអាការៈឈឺចុកចាប់ផ្សេងៗ។
  4. អ្នកអាចគេងបែរមកចំហៀងខាងឆ្វេង បន្ទាប់មកយកខ្នើយតូចមួយកៀបនៅចំកណ្តាលជង្គង់ទាំងសងខាង នោះវានឹងអាចធ្វើឲ្យអ្នកបាត់នូវអាការៈឈឺចង្កេះបាន។
  5. ប្រសិនជាអ្នកមានទម្លាប់គេងផ្កាប់មុខចុះក្រោម អ្នកអាចយកខ្នើយតូចមួយកើយនៅក្រោមពោះអ្នកបាន នោះវានឹងធ្វើឲ្យអ្នកគេងលក់ស្រួល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)