នៅពេលដែលអ្នកទើបនឹងសម្រាលកូនរួច មានតំណមមួយចំនួនដែលអ្នកមិនអាចធ្វើនៅមុខកូននោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរនិយាយពាក្យសរសើរមួយចំនួននៅចំពោះមុខទារកឡើយ ដូចជា ៖ កូនឆ្លាតមិនងាយយំ ងាយបៅទឹកដោះគោអស់ ឬពាក្យសរសើរមួយចំនួនទៀត ព្រោះក្រោយពេលដែលគេលឺរួច គេនឹងធ្វើអ្វីប្រឆាំងនឹងពាក្យសរសើររបស់អ្នកបាន។
- អ្នកមិនគួរយកម្រាមដៃរបស់អ្នកកេសបាតជើងរបស់កូនលេងនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការដើររបស់គេនៅពេលដែលធំឡើង។
- នៅពេលដែលកូនគេង អ្នកមិនគួរថតរូបឲ្យគេឡើយ។ ម្យ៉ាងទៀតពេលដែលគេក្រោកពីគេង ប្រសិនជាអ្នកចង់ថតរូបឲ្យគេ អ្នកមិនត្រូវបើកflashខ្លាំងពេកទេ ព្រោះវាអាចចាំងត្រូវភ្នែកកូន ដែលងាយធ្វើឲ្យភ្នែកកូនរបួសបាន។
- ទារកដែលមិនទាន់គ្រប់៤ខែ អ្នកមិនគួរនាំគេដើរលេងនៅពេលយប់ឡើយ ព្រោះក្រោយពេលដែលត្រឡប់មកផ្ទះវិញ គេអាចយំរករឿង ដែលអាចធ្វើឲ្យអ្នកពិបាកមើលថែទាំខ្លាំងណាស់ដោយសារតែគេអាចមើលឃើញរបស់កង្វក់មួយចំនួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)