ក្មេងដែលមានសុខភាពល្អហើយ មិនមែនសុទ្ធតែក្តៅខ្លួនហើយត្រូវតែលេបថ្នាំព្យាបាលឡើយ។ ការក្តៅខ្លួនខ្លាំងអាចធ្វើឲ្យក្មេងពិបាកក្នុងខ្លួន និងបង្កជាបញ្ហាច្រើន (ខ្សោះជាតិទឹកក្នុងខ្លួន) ព្រមទាំងធ្ងន់ធ្ងរទៀតផង។ គ្រូពេទ្យជាច្រើនសម្រេចចិត្តថាត្រូវព្យាបាលការក្តៅខ្លួនឬអត់ អាស្រ័យទៅតាមការពិចារណាទាំងសីតុណ្ហភាព និងសុខភាពទូទៅរបស់ក្មេង។
ក្មេងដែលមានសីតុណ្ហភាពទាបជាង ៣៨.៩អង្សារ ច្រើនតែមិនត្រូវការប្រើថ្នាំអ្វីទាំងអស់លុះត្រាតែពួកគេមិនស្រួលក្នុងខ្លួនថែមទៀត។ វាមានករណីលើកលែងសំខាន់មួយដែរ៖ បើសិនជាទារកទើបនឹងកើអាយុចាប់ពី ៣ខែចុះ វាស់កម្តៅតាមរន្ធគូថឃើញចាប់ពី ៣៨អង្សារឡើងទៅ ចូរទាក់ទងទៅគ្រូពេទ្យដើម្បីព្យាបាលភ្លាមៗ។ ទៅបះជាក្តៅខ្លួនតិចតួចក៏អាចជាសញ្ញានៃការបង្ករោគធ្ងន់ធ្ងរមួយលើទារកក្មេងបំផុតដែរ។
បើសិនជាកូនអាយុពី ៣ខែ ទៅ ៣ឆ្នាំ ហើយក្តៅខ្លួនចាប់ពី ៣៩អង្សារឡើង ចូរទាក់ទងទៅគ្រូពេទ្យបើសិណជាគ្រូពេទ្យត្រូវការជួបនិងពិនិត្យ។ សម្រាប់ក្មេងធំៗហើយ ចូររាប់បញ្ចូលឥរិយាបថពួកគេ និងកម្រិតនៃការលេងប្រាប់គ្រូពេទ្យផង។ ការពិនិត្យទៅលើរបៀបដែលក្មេងលេងនឹងផ្តល់នូវគំនិតល្អៗថាតើជំងឺតិចតួចរបស់កូនអ្នកបង្កឡើងដោយអ្វី ឬត្រូវការយកទៅជួបពេទ្យឬអត់។
ជំងឺប្រហែលជាមិនធ្ងន់ធ្ងរទេបើសិណជាកូនអ្នក៖
- នៅអាចលេងធម្មតាបាន
- ញ៉ាំ និងផឹកបានស្រួល
- លេងដឹងខ្លួនធម្មតា និងញញឹមរកអ្នក
- មានពណ៌ស្បែកធម្មតា
- មើលទៅស្រស់ស្រាយនៅពេលដែលកម្តៅគេចុះ
មិនត្រូវបាម្ភច្រើនពេកទេអំពីក្មេងដែលក្តៅខ្លួន ហើយមិនចង់ញ៉ាំអាហារ។ រឿងនេះគឺជាករណីដែលញឹកញាប់ណាស់ជាមួយនឹងការបង្ករោគដែលធ្វើឲ្យក្តៅខ្លួន។ សម្រាប់ក្មេងដែលនៅតែញ៉ាំទឹកបាន និងនោមធម្មតា ហើយមិនញ៉ាំអាហារច្រើន ជាធម្មតាគឺមិនអីឡើយ៕