តើអ្នកធ្លាប់សម្គាល់ឃើញថា កូនតូចរបស់អ្នកឬក្មេងដៃទៀតចូលចិត្តអង្គុយនៅដៃជាជំហរជើកង្កែប ឬរាងជាអក្សរ W ទេ។ ជំហរអង្គុយបែបនេះច្រើនតែត្រូវបានសម្គាល់ឃើញលើក្មេងនៅអាយុ ៣ ទៅ ៦ឆ្នាំ ប៉ុន្តែវាក៏ត្រូវបានគេមើលឃើញលើក្មេងអាយុតិចជាងនេះ ឬក្មេងធំៗដែរ។ ឪពុកម្តាយភាគច្រើនតែងតែប្រុងប្រយ័ត្នចំពោះជំហរអង្គុយរបស់កូន ដោយសារតែខ្លាចវាធ្វើឲ្យប៉ះពាល់ដល់សន្លាក់ឆ្អឹង ឬសាច់ដុំ។ ប៉ុន្តែ ឪពុកម្តាយខ្លះប្រហែលជាមិនខ្វល់អំពីរឿងនេះផង។ ខាងក្រោមនេះគឺជារឿងពិត ៥យ៉ាងអំពីក្មេងដែលចូលចិត្តអង្គុយជើងកង្កែប ឬជារាងអក្សរ W៖
- ខណៈពេលដែលឪពុកម្តាយតែងតែបារម្ភអំពីរឿងនេះដោយសារតែវាមិនមែនជាធម្មជាតិដែលត្រូវអង្គុយបែបនេះ ក្មេងប្រហែលជាចូលចិត្តអង្គុយជើងកែបនេះណាស់នៅពេលគេអង្គុយលេងនៅដី។ ជាមួយគ្នានេះដែរ ក្មេងខ្លះប្រហែលជាងាយនឹងអង្គុយបែបនេះខ្លួនឯងឲ្យសារធាតលក្ខណៈរាងកាយពីកំណើត ជាពិសេសសន្លាក់ត្រគាកតែម្តង ឬហៅថា Femoral Anteversion
- បញ្ហានឹងកើនឡើងនៅបេលក្មេងអង្គុយបែបនេះរយៈពេលយូរ។ ជំហរអង្គុយបែបនេះនឹងផ្តល់ជាការទ្ររាងកាយបានធំ មានន័យថាក្មេងមិនបានប្រើប្រាស់សាច់ដុំក្នុងខ្លួនទេ ដូច្នេះលំហ្នឹងខ្លួនគឺមិនសូវមានល្អឡើយ
- ការបង្វិលទ្រូងត្រូវថយចុះដោយសារតែជំហរអង្គុយបែបនេះកាត់បន្ថយការសហការណ៍រវាងចំហៀងខ្លួនខាងឆ្វេង និងស្តាំ។ ហេតុដូច្នេះហើយវានឹងធ្វើឲ្យខូចខាតដល់ជំនាញសរសេរ ការបិតឡេវអាវ ។ល។
- ការអង្គុយជើងកង្កែបរយៈពេលយូរអាចបណ្តាលឲ្យមានបញ្ហាជំហរខ្លួនដោយសារតែក្មេងលូតលាស់អាចដាក់សម្ពាធខ្លាំងទៅលើសន្លាក់ត្រគាក និងជង្គង់។ វាក៏អាចប៉ះពាល់ដល់ការលូតលាស់ជំនាញលោត រត់ និងឡើងបានដែរ។
- យកល្អគួរតែកែតម្រូវជំហរអង្គុយរបស់កូនអ្នក និងលើកទឹកចិត្តឲ្យគេអង្គុយតាមរបៀបត្រឹមត្រូវវិញទៅ ដោយអ្នកអាចបង្រៀនគេឲ្យចេះតាមរបៀបសប្បាយៗបាន។ ក្មេងៗត្រូវតែមានភាពថ្នាក់ថ្នម និងលើកទឹកចិត្តឲ្យសម្របខ្លួននឹងការអង្គុយធម្មតា ដោយអង្គុយរៀបស្មើហើយដាក់ជើងមកមុខធម្មតា។ ជំហរបែបបនេះក៏លើកទឹកចិត្តកូនឲ្យប្រើប្រាស់សាច់ដុំខ្នង និងពោះដើម្បីរក្សាជំហរអង្គុយកាន់តែត្រង់ខ្លួនផង៕