នៅក្រោយពេលដែលទើបនឹងសម្រាលកូនរួច មានមនុស្សមួយចំនួនបាននិយាយថាមិនឲ្យអ្នកដែលកូនខ្ចីពិសារអំបិល ឬអាហារដែលប្រៃឡើយ។ តើវាជារឿងដែលពិតមែនឬទេ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តាមពិតទៅការមិនឲ្យញ៉ាំអាហារដែលប្រៃ ហើយមានអំបិលច្រើននេះ គឺដោយសារតែពេលដែលអ្នកមិនទាន់សម្រាលកូន អ្នកមានអាការៈហើមទៅហើយ ដូចនេះប្រសិនជាក្រោយពេលដែលអ្នកសម្រាលកូនរួច ហើយអ្នកនៅតែបរិភោគប្រៃ នោះអាការៈហើមនេះនឹងមិនងាយស្រកទៅវិញឡើយ។ ដូចនេះនៅពេលដែលអ្នកធ្វើម្ហូប អ្នកមិនត្រូវដាក់ប្រៃពេកទេ ហើយក៏មិនត្រូវមិនហ៊ានពិសារអាហារដែលមានអំបិលដែរ ឲ្យតែអ្នកចេះគ្រប់គ្រងបរិមាណនៃអំបិលដែលអ្នកស្រូបយក វានឹងមិនងាយប៉ះពាល់ដល់សុខភាពអ្នកទេ។ ម្យ៉ាងទៀតប្រសិនជាអ្នកមិនញ៉ាំអំបិល វាអាចធ្វើឲ្យអ្នកមានអាការៈវិលមុខ ចង់ក្អួត ឬមិនចង់បរិភោគអ្វីទេ ដូចនេះអ្នកគួរតែពិសារល្មមទៅបានហើយ ប៉ុន្តែអ្នកគួរតែញ៉ាំមួយថ្ងៃមិនត្រូវលើសពី១០ក្រាមទេ ពី៨ទៅ១០ក្រាមទៅគ្រប់គ្រាន់ហើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)