ទឹកលាងដៃត្រូវបានទទួលស្គាល់ដោយ Food and Drug Administration (FDA) ហើយក៏ជាអ្នកកំណត់ថាពេលណាជាថ្ងៃខែហួសកាលបរិច្ឆេតដែរ។ ការហួសកាលកំណត់ប្រើប្រាស់បញ្ជាក់ថា ពេលវេលាសម្រាប់ធ្វើតេស្តទៅឃើញធាតុផ្សំដែលសកម្មនោះនៅតែមានប្រសិទ្ធភាព និងមានលំហ្នឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះសំណួរសួរថាតើយើងនៅតែអាចប្រើបានទៀតឬអត់បបើសិនជាទឹកលាងដៃពិសេសនេះហួសកាលបរិច្ឆេតបប្រើប្រាស់ដែរឬអត់?
ធាតុផ្សំសកម្មដែលមានក្នុងទឹកលាងដៃនេះគឺជាបប្រភេទជែល និងហ្វូម ឬជា Ethyl Alcohol និង Isopropyl Alcohol។ យោងទៅតាម CDC បានណែនាំថា ការប្រើប្រាស់ទឹកលាងដៃដែលផ្ទុកទៅដោយជាតិអាលកុលតិចបំផុត ៦០ភាគរយ។
ជាតិអាលកុលដែលមានក្នុងទឹកលាងដៃគឺងាយនឹងស្ងួតណាស់នៅពេលវាប៉ះពាល់នឹងខ្យល់។ យ៉ាងណាមិញ ភាគនៃប្រសិទ្ធភាពរបស់ទឹកអាល់កុលមួយនេះនឹងថយប្រសិទ្ធភាពកាលណាវាត្រូវបានទុកចោលយូរពេក។ សម្រាប់រោងចក្រផលិតបានប៉ាន់ស្មានទៅលើរយៈពេលដែលធាតុផ្សំខាងលើនេះរួចហើយ ថាវានឹងមានប្រសិទ្ធភាពតិចជាង ៩០ភាគរយបើសិនជាហួសកាលបរិច្ឆទហើយ។
យោងទៅតាម Rush University បានឲ្យដឹងថា ទឹកលាងដៃមិនបានផ្តល់នូវលក្ខណៈសម្លាប់មេរោគខ្លាំងជាងការលាងដៃនឹងសាប៊ូ និងទឹកឡើយ។ ការលាងដៃនឹងសាប៊ូនិងទឹកគឺជាជម្រើសល្អជាងប្រើទឹកលាងដៃទាំងអស់។ ការលាងដៃជាញឹកញាប់នឹងបន្ថយមេរោគ និងសារធាតុគីមីដែលនៅជាប់នឹងដៃ។ ប៉ុន្តែបបើសិនជាសាប៊ូ និងទឹកមិនអាចរកបានទេ អ្នកអាចប្រើទឹកលាងដៃជំនួសបាន។ យោងទៅតាម CDC បានឲ្យដឹងថា សាប៊ូ និងទឹកក៏មានប្រសិទ្ធភាពពក្នុងការកម្ចាត់មេរោគដែរ ជាពិសេស មេរោគតេតាណូស Crytosporidium និង Norovirus។
ខាងក្រោមនេះគឺជាវិធីសាស្រ្តបីយ៉ាងក្នុងការលាងសម្អាតដៃដោយប្រើទឹកលាងដៃ៖
- ចូរពិនិត្យលើស្លាកសញ្ញាណែនាំថាគួរប្រើកម្រិតណា និងច្របាច់លើបាតដៃម្ខាង
- ចូរត្រដុសលើដៃទាំងសងខាង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរដុសលើគ្រប់ផ្នែកទាំងអស់នៃប្រអប់ដៃរហូតដល់វាស្ងួត។ រឿងនេះច្រើនតែត្រូវការពេលប្រហែល ២០វិនាទី៕