ការគេងលក់យ៉ាងស្រួលពពេញមួយយប់គឺជារឿងសំខាន់សម្រាប់សុខភាព។ តាមពិតទៅ វាសំខាន់ដូចគ្នានឹងការហាត់ប្រាណ និងញ៉ាំអាហារផ្តល់សុខភាពដែរ។ ជាអកុលស មានរឿងច្រើនណាស់ដែលអាចរំខានដល់ទម្លាប់គេងរបស់យើងបបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម័យនេះហើយ មនុស្សមិនសូវគេងច្រើនដូចមុនទេ ហើយគុណភាពនៃការគេងក៏ថយចុះតាមគ្នាដែរ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលបញ្ជាក់ថា ការគេងគឺជារឿងសំខាន់សម្រាប់សុខភាព៖
គេងមិនគ្រប់ធ្វើឲ្យធាត់
ការគេងមិនគ្រប់មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងនឹងការឡើងទម្ងន់។ អ្នកដែលគេងរយៈពេលខ្លីទំនងជាឡើងទម្ងន់ជាងអ្នកដែលគេងបានគ្រប់គ្រាន់ ហើយក៏ធ្វើឲ្យថាត់ជ្រុលបានដែរ។ ឥទ្ធិពពលនៃការគេងចំពោះភាពធាត់ត្រូវបានគេជឿថា បង្កឡើងដោយកត្តាមួយចំនួនដូចជា អ័រម៉ូន និងការមិនហាត់ប្រាណ។
អ្នកគេងលក់បានគ្រប់ញ៉ាំអាហារកាន់តែតិច
ការសិក្សាបានបង្ហាញថា អ្នកដែលគេងមិនគ្របប់គ្រាន់ច្រើនតែញ៉ាំអាហារច្រើនៗ និងញ៉ាំកាឡូរីកាន់តែច្រើនទៀត។ ការគេងមិនគ្រប់គ្រាន់នឹងធ្វើឲ្យរំខានអារម្មណ៍សាំចិត្តដល់អ័រម៉ូនឃ្លានអាហារ ព្រមទាំងមិនអាចសម្របសម្រួលចំណង់អាហារបបានឡើយ។
ការគេងលក់ស្រួលអាចពពង្រឹងដល់ការផ្ចង់អារម្មណ៍ និងផលិតភាពការងារ
ការគេងគឺជារឿងសំខាន់សម្រាប់ការងារជាច្រើនរបស់ខួរក្បាលដូចជា ភាពឆ្លាតវៃ ការផ្ចង់អារម្មណ៍ ផលិតភាពការងារ និងការធ្វើការងារ។ ការសិក្សាទៅលើនិស្សិតពេទ្យគឺជាឧទាហរណ៍ដ៏ល្អមួយ។ ដោយសារតែនិសិ្សតពេទ្យមានពេលវេលាចុះស្តាច្រើនរហូតដល់ ច្រើនជាង ២៤ម៉ោង ដូច្នេះវាពិតជាងាយធ្វើឲ្យម៉ោងគេងត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ហើយក៏មិនអាចធ្វើការងារបានល្អដែរ។ ម៉្យាងវិញទៀត ការគេងលក់ស្រួលត្រូវបបានគេបង្ហាញថា នឹងពង្រឹងដល់ជំនាញដោះស្រាយបញ្ហា និងជមរុញដល់ការចងចាំទាំងមនុស្សធំ និងកុមារ។
ការគេងលក់ស្រួលអាចបង្កើនការហាត់កីឡាអត្តពលកម្មបាន
ការគេងបានបបង្ហាញថា អាចជំរុញដល់ការហាត់កីឡាអត្តពលកម្មបាន។ ការសិក្សាមួយទៅលើអ្នកលេងកីឡាបាលបោះ ការគេងកាន់តែយូរត្រូវបបានបង្ហាញថា នឹងពង្រឹងដល់ល្បឿន ភាពសុក្រិត រយៈពេលប្រតិកម្ម និងភាពរីករាយខាងផ្លូវចិត្ត។ ការគេងកាន់តែតិចក៏ជាបប់ទាក់ទងនឹងហាត់មិនបានល្អដែរ។
អ្នកគេងកាន់តែតិចប្រឈមខ្លាំងនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
ការគេងដ៏មានគុណភាពអាចមានឥទ្ធិពលធំមួយទៅលើកត្តាសុខភាពជាច្រើន។ មានកត្តាច្រើនណាស់ត្រូវបានគេជឿថានាំឲ្យកើតជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូងជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការរំលឹកឡើងវិញទៅលើការសិក្សាចំនួន ១៥បានរកឃើញ អ្នកដែលមិនគេងគ្រប់គ្រាន់គឺប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលគេង ៧ ទៅ៨ម៉ោងក្នុងមួយយប់៕