ការអប់រំពិតជាសំខាន់ណាស់សម្រាប់កូន បើអ្នកមិនប្រយ័ត្ន ហើយប្រើរបៀបខុសក្នុងការអប់រំ នោះវានឹងអាចបំផ្លាញកូនបានយ៉ាងងាយបំផុត ដោយអ្នកមិនដឹងខ្លួនឡើយ។ តើមានរបៀបអប់រំណាខ្លះដែលខុសនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
“ចាំម៉ាក់បញ្ចុកកូន”
នៅពេលដែលកូនញ៉ាំបាយដោយខ្លួនឯង ហើយអ្នកបែរជានិយាយថា ចាំអ្នកបញ្ចុកគេវិញ ព្រោះគេមិនចេះញ៉ាំខ្លួនឯងឡើយ នេះជាពាក្យដែលអាចធ្វើឲ្យកូនមិនចង់បន្តបរិភោគដោយខ្លួនឯង នោះគេនឹងពឹងផ្អែកលើអ្នកឲ្យបញ្ចុកគេរហូត គ្មានភាពឯករាជ្យឡើយ។
“កុំលេងភក់ វាកង្វក់ណាស់”
នៅពេលដែលអ្នកនិយាយពាក្យនេះ តើអ្នកដឹងទេថាអ្នកកំពុងតែបំផ្លាញការចង់ស្គាល់របស់ថ្មីរបស់កូន ធ្វើឲ្យកូនបាត់បង់នូវគំនិតច្នៃប្រឌិត និងស្រាវជ្រាវរបស់ដែលថ្មី ម្យ៉ាងទៀតវានឹងធ្វើឲ្យកូនមានគំនិតរើសអើងទៀតផង។
“នៅពេលដែលកូនទៅរៀន មិនចេះមិនត្រូវនិយាយឡើយ”
នៅពេលដែលអ្នកនិយាយពាក្យនេះដាក់កូន តើអ្នកដឹងទេថាអ្នកកំពុងតែបំផ្លាញអនាគតរបស់កូន ព្រោះគេនឹងមិនហ៊ាននិយាយ ឬបញ្ចេញយលបល់អ្វីឡើយនៅពេលដែលគេនៅក្នុងថ្នាក់ ព្រោះគេខ្លាចគ្រូ និងមិត្តរួមថ្នាក់របស់គេសើច នោះកូននឹងមិនអាចរៀនបានពូកែឡើយ។
“កូនមិនចាំបាច់ធ្វើអីទេ ចាំតែរៀនទៅបានហើយ”
នៅពេលដែលកូនចង់ជួយធ្វើការងារផ្ទះ ហើយអ្នកបែរជាឃាត់មិនឲ្យគេធ្វើ នោះកូននឹងបាត់បង់ឱកាសក្នុងការរៀនធ្វើអ្វីដែលអាចធ្វើឲ្យគេក្លាយជាមនុស្សដែលមានទំនួលខុសត្រូវម្នាក់ ហើយគេនឹងអាចក្លាយជាមនុស្សដែលចាំតែពឹងលើអ្នកដទៃជានិច្ច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)