ក្រោយពេលដែលអ្នកសម្រាលហើយ ពោះអ្នកនឹងមិនងាយស្រកឡើយ វានឹងមានលក្ខណៈធំដូចជាក្បាលពោះអញ្ចឹង។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីម្ហូបមួយចំនួនដែលអ្នកអាចពិសារបានដែលអាចធ្វើឲ្យអ្នកងាយស្រកក្បាលពោះ។ តើអ្នកគួរតែញ៉ាំអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែញ៉ាំអាហារដែលមានប្រូតេអ៊ីនឲ្យបានច្រើន ប៉ុន្តែមិនត្រូវហួសកំណត់នោះទេ ដោយអ្នកអាចញ៉ាំត្រឹម៩៥ក្រាមបានហើយ។ អ្នកអាចញ៉ាំមាន់ ត្រី ថ្លើមសត្វ ឈាម និងពពួកសណ្តែកបាន។
  2. អ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះនៅក្នុងនោះសំបូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាពអ្នកម្តាយ។ ម្យ៉ាងទៀតវានឹងអាចជួយអ្នកឲ្យកាត់បន្ថយការញ៉ាំបង្អែមច្រើន ជាហេតុដែលអាចធ្វើឲ្យអ្នកងាយស្រកក្បាលពោះបានលឿន។
  3. អ្នកគួរតែញ៉ាំសម្លឲ្យបានច្រើន ព្រោះវាអាចជួយធ្វើឲ្យអ្នកមានទឹកដោះ ថែមទាំងអាចធ្វើឲ្យអ្នកងាយរំលាយអាហារដូចគ្នា។
  4. នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលកូនខ្ចី អ្នកមិនគួរពិសារអាហារដលហិរ(ម្ទេស)នោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នក។
  5. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះវាក៏អាចជួយអ្នកឲ្យស្រកក្បាលពោះបានលឿនដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)