នៅពេលដែលកូនកើតចំរដូវក្តៅ អ្នកគួរតែជ្រើសរើសខោទឹកនោមដែលស័ក្តិសមសម្រាប់កូន ព្រោះបើអ្នកឲ្យកូនស្លៀកខោទឹកនោមដែលខុស វានឹងអាចធ្វើឲ្យកូនកើតកន្តួរក្រហមៗបាន។ តើអ្នកគួរតែជ្រើសរើសខោទឹកនោមបែបណាទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកគួរតែជ្រើសរើសខោទឹកនោមដែលប៊ឺតលឿន ហើយច្រើន ព្រោះនៅពេលដែលកូននោម វានឹងមិនជាប់នៅស្បែកកូនយូរ នោះកូននឹងមិនមានអាការៈរលាកឡើយ។
  2. ម្យ៉ាងទៀតអ្នកគួរតែជ្រើសរើសខោទឹកនោមដែលមិនក្រាស់ពេក ព្រោះនៅពេលដែលក្រាស់ពេក កូននឹងពិបាកទ្រាំខ្លាំងណាស់ក្នុងរដូវក្តៅនេះ។
  3. ជាងនេះទៅទៀត អ្នកគួរតែឲ្យកូនស្លៀកខោទឹកនោមដែលក្រោយពេលដែលប៊ឺតហើយមានលក្ខណៈស្ងួត មិនសើម ទើបវាមិនប៉ះត្រូវស្បែកកូនយូរដែលអាចធ្វើឲ្យប្រតិកម្មបាន។
  4. ចុងក្រោយអ្នកគួរតែប្រើខោទឹកនោមដែលមិនងាយហៀរចេញមកក្រៅទើបអ្នកមិនពិបាកក្នុងការបោកសម្អាតខោរបស់កូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)