Olive Oil watercolor inky Food Illustration by Leona Beth

បើសិនជាអ្នកមានជំងឺរលាកសន្លាក់ អ្នកគ្រាន់តែដឹងថាជំងឺនេះនឹងកើតឡើងខ្លាំងប៉ុណ្ណាប៉ុណ្ណោះ។ ការរលាកសន្លាក់អាចធ្វើឲ្យឈឺ ហើម និងគាំងដល់សន្លាក់ដែលកំពុងតែមានបញ្ហា។ ជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យ និងគ្រប់ភេទទាំងអស់។ ការរលាកសន្លាក់មានច្រើនប្រភេទខុសៗគ្នា។ ការរលាកឆ្អឹងខ្ចីក្នុងសន្លាក់គឺជាជំងឺមួយប្រភែទដែលកើតឡើងក្នុងសន្លាក់ទាំងឡាយណាដែលប្រើប្រាស់ច្រើនជ្រុល។ ជំងឺរលាកសន្លាក់មួយផ្សេងទៀតគឺកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំធ្វើការខុសធម្មតា។ 

មែនហើយ សម្រាប់សមាសធាតុប្រឆាំងនឹងការរលាករបស់ប្រេងអូលីវ ប្រហែលជាអាចមានប្រសិទ្ធភាពទប់ស្កាត់រោគសញ្ញានៃការរលាកសន្លាក់បាន។ ក្នុងការសិក្សាមួយ ដែលគេតម្រូវឲ្យកណ្តុរស៊ីអាហារមានជាតិប្រេងអូលីវសុទ្ធរយៈពេល ៦សប្តាហ៍។ ករណីនេះនឹងជួយបញ្ឈប់ការកើតជាការរលាកសន្លាក់ បន្ថយការហើមសន្លាក់ បន្ថយការខូចខាតឆ្អឹងខ្ចី និងការរលាកតែម្តង។ 

ការសិក្សាមួយទៀត អ្នកដែលមានជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ៤៩នាក់ បានញ៉ាំទាំងថ្នាំគ្រាប់ខ្លាញ់ត្រី និងប្រេងអូលីវ ជារៀងរាល់ថ្ងៃ រយៈពេល ២៤សប្តាហ៍។ នៅចុងបញ្ចប់នៃការសិក្សា កម្រិតនៃចំណុចសម្គាល់ការរលាកមានការថយចុះចំពោះមនុស្សទាំងពីរក្រុម ដោយក្នុងនោះ ក្រុមញ៉ាំប្រេងអូលីវមាន ៣៨.៥ភាគរយ និងខ្លាញ់ត្រីមានពី ៤០ ទៅ៥៥ភាគរយ។ 

ការសិក្សាមួយផ្សេងទៀតបានវិភាគទៅលើរបបអាហាររបស់អ្នកចូលរួមសិក្សាដែលមាន និងគ្មានជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ចំនួន ៣៣៣នាក់។ គេបានរកខើញថា ការញ៉ាំប្រេងអូលីវមានជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺមួយនេះ។ 

ថ្វីបើការសិក្សាជាច្រើនត្រូវតែធ្វើបន្ថែមដើម្បីដឹងអំពីឥទ្ធិពលរបស់ប្រេងអូលីវចំពោះការរលាកសន្លាក់ក៏ដោយ ប៉ុន្តែអ្វីដែលគេដឹងរួចមកហើយនោះគឺប្រេងប្រភេទនេះពិតជាមានប្រយោជន៍ខ្លាំងចំពោះសុខភាព ហើយក៏ប្រហែលបន្ថយរោគសញ្ញានៃការរលាកសន្លាក់ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង