ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកមិនអាចញ៉ាំក្នុងពេលយប់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងផ្លែប៊័រ មានផ្ទុកសារធាតុដែលអាចជួយជម្រះកាកសំណល់ក្នុងក្រពះ និងពោះវៀនអ្នក ថែមទាំងអាចជួយបញ្ចុះកាឡូរីផងដែរ។ នៅពេលដែលអ្នកពិសារផ្លែឈើមួយនេះច្រើន នឹងអាចជួយការពារបេះដូង និងសរសៃឈាមអ្នក។ ប៉ុន្តែអ្នកមិនអាចពិសារក្នុងពេលយប់ឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ខ្លាំងណាស់។
- ក្នុងផ្លែស្រកានាគមានផ្ទុកវីតាមីនB C និងសារធាតុជាច្រើនទៀត ដោយធ្វើឲ្យពោះវៀនអ្នកដំណើរការល្អ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយជួបនឹងការទល់លាមកឡើយ។ ប៉ុន្តែផ្លែឈើនេះអ្នកមិនអាចញ៉ាំក្នុងពេលយប់ឡើយ ទើបមិនធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការមិនប្រក្រតី។
- នៅពេលដែលអ្នកបរិភោគធុរ៉េនច្រើន នឹងងាយធ្វើឲ្យអ្នកក្តៅក្នុងខ្លាំងណាស់។ ដូចនេះ បុគ្គលដែលមានបេះដូងមិនល្អ ហើយសម្ពាធឈាមមិនធម្មតា អ្នកមិនគួរញ៉ាំឡើយ ទើបមិនធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។
- ក្រោយពេលដែលអ្នកពិសារផ្លែស្វាយរួច នឹងធ្វើឲ្យក្រពះពិបាករំលាយអាហារខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរបរិភោគក្នុងពេលយប់ឡើយ ទើបក្រពះ និងពោះវៀនអ្នកអាចដំណើរការបានល្អ។
- ផ្លែទំពាំងបាយជូរ ជាផ្លែឈើដែលអាចជួយឲ្យអ្នកស្អាត ថែមទាំងអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយរបស់អ្នកផងដែរ។ ប៉ុន្តែអ្នកមិនអាចបរិភោគក្នុងពេលយប់ទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករខ្ពស់ ដោយងាយធ្វើឲ្យអ្នកធាត់ខ្លាំងណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)