ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំឆ្លូវ
លាភសំណាងរបស់ឆ្នាំឆ្លូវគឺធំណាស់។ សម្រាប់បុរសឆ្នាំឆ្លូវ មានលាភសំណាងល្អ ដោយក្នុងជីវិតគឺមាននាំទ្រព្យធំចូល។ ជាពិសេស ក្នុងមុខរបរមានគេតាមជួយច្រើន ធ្វើឲ្យផលចំណេញអាចកើនឡើងជាលំដាប់។ ចំពោះនារីដែលកើតក្នុងឆ្នាំនេះវិញ មិនត្រឹមតែនាំលាភធំដល់ខ្លួនឯងទេ ថែមទាំងអាចនាំជូនស្វាមីទៀតផង។
ឆ្នាំរកា
មិនថានារី ឬបុរសដែលកើតក្នុងឆ្នាំរកាទេ សុទ្ធតែមានចិត្តកក់ក្តៅមួយ ដោយអាចនិយាយបានថាជាមនុស្សល្អណាស់។ នារីដែលកើតក្នុងឆ្នាំរកា មានចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ដោយធ្វើឲ្យទេវតាតែងតាមជួយជានិច្ច។ ជាពិសេស គេអាចរៀបការជាមួយនឹងបុរសដែលគេស្រឡាញ់ ដោយអាចយល់ចិត្តគ្នាខ្លាំង។ ចំពោះបុរសដែលកើតក្នុងឆ្នាំនេះ មានខួរក្បាលជាអ្នករកស៊ី ថែមទាំងអាចជោគជ័យក្នុងការងារផងដែរ។
ឆ្នាំរោង
ឆ្នាំរោង ជាបុគ្គលដែលគោរពពាក្យសច្ចៈណាស់។ មិនថាមនុស្សស្រី ឬប្រុសទេសុទ្ធតែមានគេតាមជួយ។ បុរសដែលកើតក្នុងឆ្នាំរោង អាចនឹងទទួលបានប្រាក់ចំណេញពីមុខរបរ ដោយអាចរកបានប្រាក់ធំ។ ចំពោះនារីវិញ អាចជួយនាំទ្រព្យជូនប្តី ធ្វើឲ្យស្វាមីអាចរកបានលុយយ៉ាងច្រើនចូលផ្ទះបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)