ការមានការរួមភេទដោយមិនបានការពារ និងប្រយ័ត្នប្រយែង អាចធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ទៅនឹងការឆ្លងកាត់ជំងឺកាមរោគ និងជំងឺនានាជាច្រើនទៀតដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជំងឺរលាកថ្លើមប្រភេទ A
• ជំងឺរលាកថ្លើមប្រភេទ B
• ជំងឺរលាកថ្លើមប្រភេទ C
• ជំងឺរលាកប្លោកនោម
• ជំងឺប៉េស
• ជំងឺរើមប្រដាប់បន្តពូជ
• ជំងឺឬសក្នុងប្រដាប់បន្តពូជ
• ជំងឺស្វាយ
• ជំងឺប្រមេះ។
ការប្រើស្រោមអនាម័យ ជួយការពារប្រឆាំងនឹងមេរោគអេដស៍ និងបន្ថយហានិភ័យនៃជំងឺកាមរោគផ្សេងៗទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការស្ទង់មតិបុរសស្រឡាញ់បុរស និងប្រុសស្រឡាញ់ភេទដូចគ្នាជាច្រើនបានបង្ហាញថា បុរសម្នាក់ក្នុងចំណោមបុរស ៣ នាក់ មិនដែលបានធ្លាប់ធ្វើតេស្តរកមេរោគអេដស៍ ហើយម្នាក់ក្នុងចំណោម ៤ នាក់ មិនដែលបានធ្វើតេស្តរកជំងឺឆ្លងតាមការរួមភេទនោះទេ។
បុរសស្រឡាញ់ភេទដូចគ្នា និងបុរសស្រឡាញ់ភេទទាំងពីរគួរតែពិនិត្យសុខភាពផ្លូវភេទឡើងវិញ យ៉ាងហោចណាស់ប្រាំមួយខែម្តងនៅតាមគ្លីនិកសុខភាពផ្លូវភេទនានា។ នេះគឺជារឿងសំខាន់ណាស់ ដើម្បីថែរក្សាសុខភាព និងការពារជំងឺកាមរោគមួយចំនួនដែលគ្មានរោគសញ្ញា៕