មាត់ស្ងួត គឺជាសញ្ញានៃអ្វីដែលធ្ងន់ធ្ងរ។ មានអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយសម្រួលដល់ខ្លួនអ្នក។ សូមជួបគ្រូពេទ្យ ប្រសិនបើវាមិនដំណើរការ ឬអ្នកក៏មានរោគសញ្ញាផ្សេងទៀត។
មូលហេតុនៃមាត់ស្ងួត
មូលហេតុចម្បងនៃមាត់ស្ងួតគឺ ៖
ការខ្វះជាតិទឹក – ឧទាហរណ៍ ការមិនផឹកទឹកគ្រប់គ្រាន់
ការប្រើថ្នាំពេទ្យ – ពិនិតមើលខិត្តប័ណ្ណ ឬរកមើលថ្នាំពេទ្យតាមអនឡាញ ដើម្បីឲ្យដឹងថាមាត់ស្ងួត គឺជាផលប៉ះពាល់
ការដកដង្ហើមតាមរយៈមាត់របស់អ្នកនៅពេលយប់ – នេះអាចកើតឡើង ប្រសិនបើអ្នកមានអាការៈតឹងច្រមុះ
ការថប់បារម្ភ
ការព្យាបាលជំងឺមហារីក (ការព្យាបាលដោយវិទ្យុសកម្ម ឬការព្យាបាលដោយគីមី)
ជួនកាល មាត់ស្ងួតដែលមិនបាត់ទៅ អាចបណ្តាលមកពីជំងឺទឹកនោមផ្អែម។
របៀបជួយបំបាត់អាការៈមាត់ស្ងួតដោយខ្លួនឯង
អ្វីដែលអ្នកគួរធ្វើ
ផឹកទឹកឲ្យបានច្រើន
លាងសម្អាតមាត់ជាទៀងទាត់
បៀមទឹកកក ឬញ៉ាំទឹកកក
ទំពារស្ករកៅស៊ូ ឬស្ករផ្អែមៗ
ប្រើជែលលាបបបូរមាត់ ប្រសិនបើបបូរមាត់របស់អ្នកស្ងួត៕