បញ្ហាប្រអប់ជើងគឺជាអ្វីដែលកើតឡើងញឹកញាប់បំផុតលើអ្នកជំងឺទឹកនោមផ្អែម។ ទោះបីជាការមានរបួសតិចតួចក៏អាចធ្វើឲ្យមានបញ្ហាកាន់តែធំបានដែរបើសិនជាមិនបានដឹង និងព្យាបាលបានទាន់ពេលវេលា។ ជាធម្មតា បញ្ហានៅប្រអប់ជើងលើអ្នកជំងឺទឹកនោមផ្អែមអាចមានលក្ខណៈដូចជា៖
1ខូចសរសៃប្រសាទនៅប្រអប់ជើង (Neuropathy)
2មានការប្រែប្រួលណាមួយក្នុងទម្រងនៃរូបរាងប្រអប់ជើង
3កើតអាការៈស្ងួត របកៗស្បែក ឬប្រេះក្រហែងនៅប្រអប់ជើង ដែលត្រូវការផ្តល់ភាពសំណើមជាញឹកញាប់
4កើតជាការរលាកគល់រោមរហូតដល់មានដំបៅបើកមុខទៀតផង
5កើតជាដំបៅដែលចេញពីការពាក់ស្បែកជើងមិនបានត្រឹមត្រូវ
6មានលំហូរឈាមទៅប្រអប់ជើងមិនល្អ ឬមិនគ្រប់គ្រាន់ រហូតដល់ងាយនឹងមានការបង្ករោគ និងរបួសក្រជា៕