ជំងឺរលាកទងសួតគឺជាការបង្ករោគមួយដែលអាចបណ្តាលមកពីវិរុស ឬបាក់តេរី ដែលធ្វើឲ្យរលាកដល់បំពង់ទងសួត និងបង្កជាការពិបាកកាន់តែខ្លាំងក្នុងការដកដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីខ្លះៗដែលអាចជួយអ្នកព្យាបាលជំងឺរលាកទងសួតដោយខ្លួនឯងបាន៖
- ចូរសម្រាក និងញ៉ាំទឹកឲ្យបានច្រើន
- មនុស្សពេញវ័យប្រហែលជាអាចប្រើថ្នាំអាស្ពីរីនដើម្បីបំបាត់ការក្តៅខ្លួន ឬថ្នាំ Acetaminophen សម្រាប់កូនក្មេង
- បើសិនជាគ្រូពេទ្យសង្ស័យថា អ្នកមានការបង្ករោគដោយបាក់តេរី គាត់ប្រហែលជាចេញជាថ្នាំផ្សះឲ្យអ្នកប្រើហើយ។ ថ្នាំផ្សះនឹងមិនអាចជួយដល់ការបង្ករោគដោយវីរុស ដែលជាមូលហេតុញឹកញាប់នៃជំងឺរលាកទងសួត។
- ចូរប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើមដល់បន្ទប់ ឬអង្គុយឆ្ពុងដើម្បីបើកផ្លូវដង្ហើមកាន់តែស្រួល
- បើសិនជាគ្រូពេទ្យអនុញ្ញាតិ ចូរលេបថ្នាំដើម្បីគ្រប់គ្រងការក្អក និងការរលាក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងការប៉ះពាល់នឹងអ្វីដែលអាចបង្កជាការរលាកដល់សួតទៀត ជាពិសេសផ្សេងបារីតែម្តង៕