បើអ្នកសួរមនុស្សគ្រប់គ្នាទៅនឹងដឹងហើយថា គ្រឿងស្រវឹងមានផលអាក្រក់សម្រាប់សុខភាព និងអាចនាំឲ្យមានបញ្ហាដល់សុខភាពជាច្រើនប្រភេទ។ ប៉ុន្តែការសិក្សាថ្មីបានអះអាងថា រឿងនេះប្រហែលជាមិនពិតទាំងស្រុងឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកជាមនុស្សចូលចិត្តស្រាបៀរ ដំណឹងនេះនឹងធ្វើឲ្យអ្នកពេញចិត្តកាន់តែខ្លាំង។ អ្នកស្រាវជ្រាវបាននិយាយថា ការញ៉ាំស្រាបៀរមួយកន្លះកែវ ឬ Half-a-pint រាល់ថ្ងៃអាចជួយឲ្យអាយុវែងបាន។
អ្វីដែលការសិក្សានិយាយ
យោងទៅតាមការសិក្សាបានឲ្យដឹងថា បុរសដែលញ៉ាំស្រាបៀរកន្លះកែវរាល់ថ្ងៃ ទំនងជាមានអាយុច្រើនជាងអ្នកមិនញ៉ាំរហូតដល់ ៨១ភាគរយ។ ប៉ុន្តែឱកាសនៃការទទួលបានអាយុច្រើននេះឃើញថាកើតឡើងលើស្រ្តីប្រហែលមួយភាគបី។
ការសិក្សា
ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maastricht ក្នុងប្រទេស Netherlands ក៏បង្ហាញថា បុរសសដែលញ៉ាំស្រាវីស្គីពីរកែវ ឬស្មើនឹងស្រាបៀរពីរកែវធំពេញរាល់ថ្ងៃ ទំនងជាអាចមានអាយុរហូតដល់ ៩០ឆ្នាំជាងអ្នកដែលមិនញ៉ាំរហូតដល់ពីរភាគបីឯណោះ។ សម្រាប់ការសិក្សានេះដែរ អ្នកស្រាវជ្រាវបានតាមដានទៅលើទម្លាប់ញ៉ាំគ្រឿងស្រវឹងរបស់មនុស្ស ៥៥០០នាក់រយៈពេល២០ឆ្នាំ។ ក្រោយពីធ្វើការវិភាគយ៉ាងដិតដល់មក ពួកគេបានរកឃើញទំនាក់ទំនងវិជ្ជមានមួយរវាងការញ៉ាំគ្រឿងស្រវឹង និងមានអាយុវែងលើបុរស និងស្រ្តី។
រឿងដែលគួរដឹងអំពីស្រាបៀរ
ស្រាបៀរមួយកែវធំពេញ ឬ Pint មាន ២០៨កាឡូរី។ ជាទូទៅ ស្រាបៀរផ្ទូកទៅដោយជាតិអាលកុល Alcohol by Volume (ABV) ៤ ទៅ ៦ភាគរយ។ វាប្រហែលជាមានការប្រែប្រួលពី ០.៥ និង ២០ភាគរយ អាស្រ័យទៅតាមម៉ូដែលរបស់ស្រាបៀ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការសិក្សាមុនៗបានឲ្យដឹងថា ការញ៉ាំស្រាបៀរក្នុងកម្រិតមធ្យមអាចពង្រឹងដល់សុខភាពបេះដូង បន្ថយកូឡេស្តេរ៉ុល បន្ថយការកើតមហារីក និងធ្វើឲ្យមានអារម្មណ៍ល្អបាន៕