ការក្អួតអាចជារៀងកើតឡើងម្តងម្កាល ដែលជាប់ទាក់ទងនឹងអ្វីមួយដែលមានលក្ខណៈមិនធម្មតាក្នុងក្រពះ។ ការដែលក្អតម្តងហើយម្តងទៀតច្រើនដងប្រហែលជាបង្កឡើងដោយមូលហេតុជំងឺណាមួយក្នុងខ្លួន។ ការក្អួតញឹកក៏ប្រហែលជានាំឲ្យខ្សោះជាតិទឹក ដែលអាចធ្វើឲ្យអ្នកជំងឺស្លាប់បានបើសិនជាមិនបានព្យាបាលទេ។

ការក្អួតគឺជាអាការៈញឹកញាប់មួយ ប៉ុន្តែពេលខ្លះវាអាចជាសញ្ញាបញ្ជាក់អំពីជំងឺដែលត្រូវសង្គ្រោះបន្ទាន់ដែរ។ អញនកគួរតែទៅពេទ្យជាបន្ទាន់បើសិនជា៖

ក្អួតច្រើនជាងមួយថ្ងៃ
សង្ស័យថាពុលអាហារ
ឈឺក្បាលខ្លាំងជាមួយនឹងការរឹងក
ឈឺពោះខ្លាំង
វត្តមានឈាមក្នុងកំអួតគឺជាហេតុផលមួយផ្សេងទៀតដែលត្រូវទៅជួបពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ការក្អួតមកមានឈាមអាចមានលក្ខណៈដូចជា៖

ក្អួតមកមានឈាមច្រើនៗ
ឈាមពណ៌ខ្មៅ
ក្អកមកមានសារធាតុអ្វីចេញមកដូចកាកកាហ្វេ
ការក្អួតឈាមច្រើនតែបង្កឡើងដោយការដំបៅ រហែកសរសៃឈាម និងហូរឈាមក្នុងក្រពះ។ វាក៏អាចបង្កឡើងដោយជំងឺមហារីកមួយចំនួនដែរ។ ជំងឺនេះច្រើនតែសម្គាល់ដឹងតាមរយៈការវិលមុខ។ អ្នកដែលក្អួតមកមានឈាមគួរតែទៅជួបពេទ្យព្យាបាលជាបន្ទាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង