កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីចរិតរបស់មនុស្សដែលកើតនៅថ្ងៃមានលេខ៤ពីក្រោយរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីមនុស្សដែលកើតចំថ្ងៃដែលមានលេខ៥ពីក្រោយវិញម្តង។ តើគេជាមនុស្សបែបណាទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សដែលកើតនៅចំថ្ងៃដែលមានលេខ៥ពីក្រោយសំដៅដល់ថ្ងៃទី៥ ១៥ និង២៥។ អ្នកដែលកើតនៅថ្ងៃទាំង៣នេះជាមនុស្សដែលមិនខ្វះប្រាក់ចាយ ប៉ុន្តែគេជាមនុស្សដែលមិនចេះរកប្រាក់ច្រើន។ គេជាមនុស្សដែលចាយលុយគឺមានការប្រុងប្រយ័ត្នជាទីបំផុត ដោយមិនចំណាយទៅលើរបស់ដែលគ្មានប្រយោជន៍នោះទេ។ ម្យ៉ាងទៀតគេជាមនុស្សដែលចូលចិត្តធ្វើការដែលមានប្រាក់ចំណូលនឹងនរ។ ប្រសិនជាគេចង់ទទួលបានលាភធំ ដោយចង់រកបានប្រាក់ច្រើន នោះគេត្រូវតែរកឱកាស ហើយប្រកបមុខរបរតូចខ្លួនឯង នោះគេនឹងអាចសន្សំបានលាភ និងទ្រព្យច្រើនជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)