កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីវិធីនៃការថែទាំទារកដែលមានអាយុ២ខែរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមើលថែទាំទារកដែលមានអាយុ៣ខែវិញម្តង។ តើគួរតែថែបែបណា? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលកូនបាន៣ខែ អ្នកអាចឲ្យគេគេងព្រឹកចំនួន២ដង ហើយថ្ងៃត្រង់ចំនួន២ដងបាន។ ម្យ៉ាងទៀតអ្នកត្រូវបំបៅគេឲ្យត្រូវពេល ដោយមួយថ្ងៃត្រូវលើសពី៦០០មីលីលីត្រ។ ជាងនេះទៅទៀតអ្នកត្រូវតែវឹកហាត់ចក្ខុវិញ្ញាណរបស់កូនអ្នក ដោយអាចឲ្យគេតាមសម្លឹងមើលរបស់ផ្សេងៗបាន។ ជាងនេះទៅទៀតអ្នកត្រូវតែម៉ាស្សាឲ្យកូន ដោយក្រោយពេលដែលងូតទឹកឲ្យគេរួច អ្នកត្រូវតែម៉ាស្សាឲ្យកូន ទើបអាចជួយធ្វើឲ្យសរសៃប្រាសាទរបស់គេលូតលាស់បានល្អ។ ចំនុចមួយទៀតដែលអ្នកត្រូវប្រយ័ត្នគឺមិនត្រូវឲ្យគេគេងមួយចំហៀងក្បាលឡើយ ព្រោះអាចធ្វើឲ្យក្បាលកូនទំពែកមិនមូលឡើយដោយអ្នកត្រូវឧស្សាហ៍ត្រឡប់ចុះឡើងទើបល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)