Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ទាំង១០ដែលអ្នកគួរតែកែចេញ ទើបអាពាហ៍ពិពាហ៍អ្នកបានយូរអង្វែង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. មិនថាមានរឿងអ្វីទេ អ្នកមិនគួរលើករឿងចាស់ៗឡើងមកនិយាយឡើយ ព្រោះពេលដែលអ្នកលើករឿងចាស់កាន់តែច្រើន គ្រួសារមួយនេះនឹងកាន់តែពិបាកដើរទៅមុខ។
  2. នៅមុខកូន អ្នកមិនអាចឈ្លោះគ្នាជាដាច់ខាត ព្រោះបើអ្នកហ៊ានតែឈ្លោះគ្នា នោះកូននឹងកើតមានសម្ពាធផ្លូវចិត្តជាមិនខានឡើយ។
  3. មិនថានៅមុខនរណាទេ អ្នកគួរតែចៀសពីការឈ្លោះប្រកែកគ្នា ដោយគួរតែទុកមុខមាត់ឲ្យគ្នាទៅវិញទៅមក ទើបអាពាហ៍ពិពាហ៍អ្នកមិនត្រូវបញ្ចប់មុនកំណត់។
  4. មិនថាប្តី ឬប្រពន្ធអ្នកទេ បើមានម្នាក់ឈឺហើយ អ្នកមិនគួរបង្កជម្លោះឡើយ ដោយមិនគួរឈ្លោះនោះទេ។ អ្វីដែលអ្នកគួរតែធ្វើ គឺត្រូវតែមើលថែទាំគ្នា ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។
  5. ទោះបីជាអ្នកឈ្លោះគ្នាខ្លាំងយ៉ាងណាក៏ដោយ អ្នកមិនគួរជេរឪពុកម្តាយគ្នានោះទេ ព្រោះគាត់ជាអ្នកមានគុណ ដោយមិនគួរលើកគាត់មកពាក់ព័ន្ធនឹងជម្លោះរបស់អ្នកឡើយ។
  6. នៅពេលដែលអ្នកឈ្លោះ អ្នកមិនគួរបោះ ឬគប់របស់ផ្តេសផ្តាសឡើយ ព្រោះនៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងអាចបំផ្លាញគ្រួសារមួយនេះយ៉ាងលឿនជាទីបំផុត។
  7. មិនថាអ្នកឈ្លោះគ្នាយ៉ាងណាទេ អ្នកមិនគួរចេញពីផ្ទះនោះទេ ហើយក៏មិនគួរនិយាយពាក្យដែលធ្វើឲ្យប៉ះពាល់អារម្មណ៍គ្នាដែរ។ ជាពិសេស អ្នកមិនគួរប្រើអំពើហឹង្សា ហើយក៏មិនគួរនិយាយពាក្យលេងលែសគ្នាដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)