បើសិនជាដាក់ចំណីអាហារញ៉ាំសម្រាប់ថ្ងៃត្រង់នៅកន្លែងធ្វើការ យកល្អគួរតែចាំថា ត្រូវរក្សាវាទុកកន្លែងណាដែលមានសុវត្ថិភាពដើម្បីចៀសវាងការពុលអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូររក្សាអាហារក្នុងទូរទឹកកកឲ្យបានលឿនបំផុតនៅពេលទៅដល់កន្លែងធ្វើការ។ អាហារដែលមិនល្អអាចខូចនៅរយៈពេល ២ម៉ោងក្រោយ
- បើសិនជាមិនមានទូរទឹកកកទេ ចូរប្រើប្រាស់ថង់ទឹកកកជំនួសវិញ
- នៅពេលកម្មង់ទិញអាហារថ្ងៃត្រង់ដឹកដល់កន្លែងចូរកុំទុកវានៅជិតខ្លួន។ ចូរញ៉ាំវាភ្លាម ឬទុកវាក្នុងទូរទឹកកកភ្លាមបើសិនជាមិនទាន់ញ៉ាំ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអ្នកត្រូវចែកអាហារទៅអ្នកផ្សេងទៀត ចូរប្រាកដថាគេមិនបានទុកអាហារនោះចោលយូរជាង ២ម៉ោងឡើយ៕