ពាក្យថា បេះដូងខ្ទិចខ្ទាំ ច្រើនតែនិយាយអំពីមនុស្សម្នាក់ដែលបាត់បង់ស្នេហាដ៏មានតម្លៃរបស់គាត់។ ការពិតមួយនិយាយថា អារម្មណ៍បាក់ទឹកចិត្តអាចបង្កទុក្ខទោសដល់សុខភាពបេះដូងបាន ជាពិសេសបើសិនជាអ្នកមានជំងឺបេះដូងតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកត្រូវបានកំណត់ឃើញថាមានជំងឺបេះដូង និងមានបញ្ហាពិបាកចិត្តទៀត ចូរធ្វើទៅតាមដំបូន្មានដូចខាងក្រោម៖
- ព្យាយាមធ្វើសកម្មភាពរាងកាយមួយចំនួន។ ចូរប្រាកដថា អ្នកធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យនៅពេលនិយាយដល់ការហាត់ប្រាណ។
- ចូរសិក្សា និងអនុវត្តវិធីសាស្រ្តបន្ធូរអារម្មណ៍
- ចូរព្យាយាមធ្វើសកម្មភាពណាដែលជួយឲ្យសប្បាយចិត្ត។ ចូរចៀសវាងទម្លាប់ដែលមិនផ្តល់សុខភាពដូចជា ការជក់បារី ការញ៉ាំទឹក ឬញ៉ាំអាហារច្រើនជ្រុល
- ចូរស្វែងការគាំទ្រពីគ្រួសារ មិត្តភក្តិ ឬមនុស្សដែលយល់ចិត្ត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរញ៉ាំអាហារផ្តល់ជីវជាតិ មានតុល្យភាព និងប្តេជ្ញាចិត្តគេងឲ្យបានច្រើន៕