អ្នកមានផ្ទៃពោះ ហើយអ្នកពិតជាចង់ញ៉ាំអ្វីដែលចង់ញ៉ាំណាស់ហើយ។ ដូច្នេះចូរញ៉ាំទៅ តែកុំភ្លេចមើលផលថាញ៉ាំហើយមានផលល្អចំពោះការលូតលា់សរបស់កូនផង។ ជាមួយគ្នានេះដែរ ផ្លែគីវីគឺជាផ្លែឈើមួយប្រភេទដែលផ្ទុកទៅដោយជីវជាតិយ៉ាងច្រើន តែមានជាតិស្ករ និងខ្លាញ់ទាប ខណៈពេលមានជាតិសរសៃច្រើនគួរសមដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើស្រ្តីមានផ្ទៃពោះអាចញ៉ាំផ្លែគីវីបានទេ និងមានប្រយោជន៍អ្វីខ្លះទៅ? តាមពិតទៅ វាមិនមែនជារឿងដែលហាមប្រាមឡើយក្នុងការញ៉ាំផ្លែឈើមួយនេះក្នុងពេលមានផ្ទៃពោះបើសិនជាអ្នកមិនមានប្រតិកម្មអាឡែហ្ស៊ីនឹងវា។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាប្រយោជន៍តាមត្រីមាសនៅពេលញ៉ាំផ្លែគីវីក្នុងពេលមានផ្ទៃពោះ៖
ត្រីមាសទីមួយ
Folate: ផ្លែគីវីជាមធ្យមផ្ទុកទៅដោយជាតិ Folate ប្រហែល ១៧ម៉ៃក្រូក្រាម។ ថ្វីបើអ្នកស្រាវជ្រាវមិនទាន់ច្បាស់ថា សារធាតុមួយនេះធ្វើការដូចម្តេចនោះ តែវាមានសារសំខាន់ក្នុងការបង្ការការខូចបំពង់សរសៃប្រសាទក្នុងរាងកាយទារកក្នុងផ្ទៃ។ ការខូចបំពង់សរសៃប្រសាទកើតឡើងភ្លាមៗរយៈពេល ៤ ទៅ ៦សប្តាហ៍ក្រោយបាត់រដូវចុងក្រោយ ដូច្នេះយកល្អគួរតែលេបថ្នាំបំប៉ន Folate នេះឲ្យបានមុនពេលព្យាយាមមានផ្ទៃពោះ។ ថ្នាំបំប៉ន Folate នេះគួរតែមានចំណុះ ៤០០ម៉ៃក្រូក្រាម ប៉ុន្តែការញ៉ាំផ្លែគីវីមួយផ្លែពីរទៀតកាន់តែមានប្រយោជន៍។
វីតាមីន C: ផ្លែគីវីមួយផ្លែមានវីតាមីន C ប្រមាណ ៦៤មីលីក្រាម។ វីតាមីន C ល្អណាស់សម្រាប់ម្តាយ ព្រោះវានឹងជួយបឺតស្រូបជាតិដែកពីអាហារ។ ការបឺតស្រូបជាតិដែកគឺជារឿងសំខាន់ក្នុងការការពារការកង្វះគ្រាប់ឈាមក្នុងពេល និងក្រោយពេលមានផ្ទៃពោះ។ ការធានាថា កម្រិតជាតិដែកនៅខ្ពស់គឺជារឿងល្អសម្រាប់ទារកក្នុងផ្ទៃដែរ។ ជាតិដែកនឹងជួយបង្កើតជាសារធាតុចម្លងសរសៃប្រសាទ ដែលជារឿងល្អសម្រាប់មុខងារខួរក្បាលថែមទៀត។
កាលស្យូម៖ រឿងនេះមិនត្រឹមតែល្អសម្រាប់ធ្មេញ និងឆ្អឹងទេ តែទារកត្រូវការជាតិកាលស្យូមគ្រប់គ្រាន់ដើម្បីធានាថាមានការលូតលាស់សាច់ដុំ និងបេះដូងរបស់គេដែរ។ ផ្លែគីវីទំហំមធ្យមមួយផ្លែមានជាតិកាលស្យូម ២៣.៥មីលីក្រាម។
ត្រីមាសទីពីរ
ជាតិសរសៃ៖ ផ្លែគីវីមួយផ្លែមានជាតិសរសៃប្រហែល ២.០៧ក្រាម ដែលវាអាចជួយថែរក្សាចលនារបស់ពោះវៀនបានយ៉ាងល្អ។ ដូច្នេះអ្នកក៏មិនបាច់ភ័យថាមានបញ្ហាពោះវៀនដូចជា ទល់លាមក ឬរាករូស ក្នុងពេលមានផ្ទៃពោះទៀតដែរ។ នេះ ដោយសារតែកម្រិតអ័រម៉ូនមានផ្ទៃពោះឡើងច្រើន ធ្វើឲ្យថយចុះការរំលាយអាហារ និងការបន្ធូររបស់សាច់ដុំពោះវៀន។
វីតាមីន A និងស័ង្គសី៖ ការចាប់ផ្តើមចូលដល់ត្រីមាសទីពីរហើយ រាងកាយក៏ត្រូវការវីតាមីន A ស័ង្គសី កាលស្យូម ជាតិដែក អ៊ីយ៉ូត និងអូមេហ្គាបី កាន់តែខ្លាំង។ ចូរញ៉ាំផ្លែគីវីនោះអ្នកនឹងទទួលបានជីវជាតិទាំងនេះ។ ជាមធ្យមផ្លែគីវីផ្ទុកទៅដោយវីតាមីន A ២.៧៦ម៉ៃក្រូក្រាម និងស័ង្គសី ០.០៩៧មីលីក្រាម។
ត្រីមាសទីបី
ជាតិស្ករ៖ ក្នុងត្រីមាសចុងក្រោយនេះ គឺជាពេលវេលាដែលអ្នកចាប់ផ្តើមធ្លាប់ល្បីអំពីជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះហើយ។ ផ្លែគីវីត្រូវបានគេចាត់ទុកថាមានជាតិស្ករទាបជាងផ្លែឈើភាគច្រើន ហើយផ្លែគីវី ១០០ក្រាម មានជាតិស្ករប្រហែល មួយស្លាបព្រាកាហ្វេប៉ុណ្ណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មានន័យថា ផ្លែឈើនឹងមិនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ប៉ុន្តែវាប្រហែលជាផ្អែមគ្រប់គ្រាន់សម្រាប់ញ៉ាំហើយ។
វីតាមីន K៖ ផ្លែឈើនេះជាមធ្យមផ្ទុកទៅដោយវីតាមីន K ២៧.៨ម៉ៃក្រូក្រាម។ វីតាមីននេះនឹងជំរុញដល់ការជាសះរបួស និងជួយឲ្យឈាមកក៕