នៅពេលដែលឃើញមុនលើមុខ មនុស្សគ្រប់រូបសុទ្ធតែចង់កំចាត់វាចេញជានិច្ច ដូចនេះគួរតែធ្វើដូចម្តេចទៅទើបអាចញីកវាចេញដោយមិនបន្សល់ទុកស្នាមផ្សេងៗ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុនពេលដែលអ្នកញីក អ្នកត្រូវតែលាងដៃអ្នកជាមួយសាប៊ូឱ្យស្អាតជាមុនសិន ដើម្បីកុំឱ្យមេរោគផ្សេងៗចូលទៅក្នុងស្បែកអ្នកតាមដៃរបស់អ្នក ដែលធ្វើឱ្យមានស្នាម។
- អ្នកអាចយកសម្លីទៅជ្រលក់ទឹកដែលអ្នកយកមកលាបលើស្បែកអ្នកឱ្យទន់ យកមកលាបលើមុន បន្ទាប់មកទើបញីកវា នោះវានឹងមិនប៉ះពាល់ដល់ស្បែកជុំវិញឡើយ ហើយងាយស្រួលញីកទៀតផង។
- អ្នកត្រូវតែយកក្រដាសជូតមាត់រុំដៃអ្នកសិន ទើបញីក ហើយក្រដាសជូតមាត់នេះ ត្រូវយកសន្លឹកទី២ទើបល្អ ព្រោះសន្លឹកទីមួយអាចមានមេរោគផ្សេងៗ ជាហេតុអាចធ្វើឱ្យអ្នកមានស្នាមលើមុខ។
- ក្រោយពេលដែលអ្នកញីករួច អ្នកអាចយកទឹកអំបិលមកលាងបាន ដើម្បីកុំឱ្យវាក្លាយ ហើយវាក៏អាចបាត់ស្នាមក្រហមបានខ្លះដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)