អ្នកអាចជ្រើសរើសអនុវត្តតាមវិធីខាងក្រោម ដើម្បីបង្ក្រាបកូនអ្នកបាន។តើមានវិធីអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនខឹង អ្នកអាចប្រើសម្តីទន់ភ្លន់ដើម្បីនិយាយជាមួយគេ ហើយប្រាប់គេពីកន្លែងដែលគេធ្វើខុស។
- អ្នកអាចប្រាប់កូនឱ្យចូលបន្ទប់ ហើយរងាប់អារម្មណ៍របស់ខ្លួនសិន ទើបចេញមកនិយាយ។
- អ្នកត្រូវតែផ្តល់ពេលវេលាឱ្យគេឱ្យបានច្រើនដើម្បីរំងាប់អារម្មណ៍។
- ក្រោយពេលដែលកូនមានអារម្មណ៍ស្ងប់ស្ងាត់ហើយ អ្នកត្រូវតែអប់រំគេតាមក្រោយ កុំឱ្យគេមានចរឹតបែបនេះទៀត ហើយត្រូវប្រាប់គេថានៅពេលដែលមានរឿងអ្វីដែលមិនត្រូវចិត្ត មិនត្រូវយកការខឹងមកដោះស្រាយទេ។
- អ្នកអាចប្រាប់កូនឱ្យដកដង្ហើមឱ្យវែង នៅពេលដែលគេខឹងនរណាម្នាក់ ព្រោះវិធីនេះល្អណាស់សម្រាប់ឱ្យអ្នកមានចិត្តស្ងប់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)