សំបកឳឡឹកពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនអ្នក។តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កូនអ្នក? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនរលាក់ត្រូវឆ្នាំង ឬរលាក់ត្រូវអ្វីមួយ អ្នកអាចយកសំបកឳឡឹកចិតជាបន្ទះ បន្ទាប់មកយកទៅបិទនៅកន្លែងដែលកូនរលាក់ វាអាចជួយកាត់បន្ទយភាពឈឺចុកចាប់បាន។
- បើកូនឈឺធ្មេញ អ្នកអាចយកសំបកឳឡឹកទៅហាលឱ្យស្ងួត ហើយកិនឱ្យម៉ត់ជាម្សៅ បន្ទាប់មកយកទៅលាបនៅកន្លែងឈឺ នោះកូននឹងបាត់។
- បើនៅរដូវក្តៅ អ្នកអាចយកសំបកឳឡឹកលាងឱ្យស្អាត ហើយចិតចោលផ្នែកបៃតងខាងក្រៅ បន្ទាប់មកយកទៅដាំទឹក លាយជាមួយស្ករសឱ្យកូនផឹកមុនពេលគេចេញទៅក្រៅលេង ដើម្បីចៀសវាងកុំឱ្យកូនងាយសន្លប់។
- បើកូនអ្នកទល់លាមក អ្នកអាចយកសំបកឳឡឹកផ្នែករឹងទៅកិនជាទឹកឱ្យកូនផឹក នោះកូននឹងងាយស្រួលបត់ជើង។
- បើកូនក្អក អ្នកអាចយកសំបកឳឡឹកនេះទៅដាំទឹកចំនួន២ម៉ោង បន្ទាប់មកដាក់ស្ករសដើម្បីឱ្យកូនផឹក។
- បើកូនត្រូវកម្តៅថ្ងៃច្រើន ហើយខូចស្បែក អ្នកអាចយកសំបកឳឡឹកទៅចិតជាបន្ទះស្តើងៗ ហើយយកទៅបិទកន្លែងដែលខូចនោះ ដោយ៥ទៅ១០នាទីប្តូរចេញម្តង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)